សិល្បៈ

តារាសម្តែងល្បីឈ្មោះ លោក អ៊ុន សិទ្ធា សម្ដែងការមិនពេញចិត្តចំពោះឈុតបង្ហាញពីល្បែងស៊ីសងធ្វើជាឈុតតំណាងខេត្ត-ក្រុង ក្នុងការប្រកួត Miss Grand Cambodia 2022

BY
Liny Chan
August 25, 2022

គ្រប់គ្នាប្រាកដជាបានស្គាល់ហើយតារាសម្ដែងប្រុសរូបរាងដ៏ស្រស់សង្ហាបែបខ្មែរអង្គរ អ៊ុន សិទ្ធា ដែលមានប្រជាប្រិយភាព និងពោរពេញដោយទេពកោសល្យយ៉ាងប៉ិនប្រសប់ក្នុងការសម្ដែងខ្សែភាពយន្តខ្មែរ ហើយតែងលេចមុខជាតួឯកប្រុសក្នុងរឿងល្បីៗខ្មែរជាច្រើន។

ថ្មីៗនេះ ម្ចាស់ជ័យលាភីប្រុសស្អាតលេខ១ កាលពីឆ្នាំ២០០៦ ក្នុងកម្មវិធី «ស្រីស្រស់ប្រុសស្អាត» របស់ទូរទស្សន៍ CTN រូបនេះបានបញ្ចេញមតិរិះគន់ទៅលើការប្រកួតសម្លៀកបំពាក់ថ្នាក់ជាតិ ដែលជាវគ្គឈុតតំណាងខេត្ត-ក្រុង ចំនួន ៣៥ របស់កម្មវិធី Miss Grand Cambodia 2022 ដែលក្នុងនោះបេក្ខភាព ២រូបនេះ មកពីក្រុងប៉ោយប៉ែត និងម្នាក់ទៀតមកពីក្រុងបាវិត ពាក់ឈុតនារី កាស៊ីណូ ជាឈុតល្បែងស៊ីសងយកតំណាងខ្មែរ ដើរបង្ហាញម៉ូតូ នៅលើវាទិកាទៅវិញ។

តារាសម្ដែង និងបង្ហាញម៉ូដរូបនេះបានធ្វើការបង្ហោះនៅលើគណនីហ្វេសប៊ុករបស់ខ្លួនដោយលើកឡើងបែបនេះថា៖ “មិនទេីសទេ​ គ្រាន់តែចូលរួមជាយោបល់​ ឈុតតំណាងខេត្តទាំងនេះ ​(សៀមរាប​ និង​ ប៉ោយប៉ែត​)​ ម៉េចក៏បង្ហាញពីល្បែងសុីសងទៅវិញ​ សំខាន់ខេត្តសៀមរាបខេត្តដែលល្បីពេញពិភពលោក​ បែរជាកាន់អាប៉ោងដេីរកាន់ពេញឆាកបង្អួតពីល្បែងសុីសង (ប្រទេសខ្មែរកំពុងលុបបំបាត់ល្បែងសុីសង​)”។ លើសពីនេះក្រោយមកលោកក៏បានបញ្ចេញមតិបន្ថែមថា៖ “សូមឈុតលេីកក្រោយ​ គួរប្រជុំ​គ្នាជាមុនផង​ កុំអោយមានកំហុស​ ហេីយបេក្ខភាព​ អាចមាន​សិទ្ធ​ជំទាស់បាន​ ប្រសិនបេីអ្វីមួយខុស​ប្រក្រតី​ ដោយការគោរព​ ជួយជាយោបល់”

អត្ថបទ៖ លីនី

Share This Post: