អនុរដ្ឋលេខាធិការក្រសួងវប្បធម៌ និយាយចំៗ គំនិតអ្នករៀបចំបង្កើតឈុតនេះឡើង ឱ្យចូលមកប្រកួតប្រឡង Miss Grand Cambodia 2022
- August 25, 2022
រាជធានីភ្នំពេញ៖ ក្រោយពីមានមហាជនជាច្រើននាក់ បានសម្តែងនូវការមិនពេញចិត្តចំពោះបេក្ខនារី ២រូប មកពីក្រុងប៉ោយប៉ែត និងម្នាក់ទៀតមកពីក្រុងបាវិត ពាក់ឈុតនារី កាស៊ីណូ ជាឈុតល្បែងស៊ីសងយកតំណាងខ្មែរ ដើរបង្ហាញម៉ូដ នៅលើវាទិកា ក្នុងកម្មវិធីប្រកួតប្រឡង Miss Grand Cambodia 2022 ក្នុងការប្រកួតសម្លៀកបំពាក់ថ្នាក់ជាតិ កាលពីយប់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ម្សិលមិញនេះ។

នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ នៅក្នុងគណនីហ្វេសប៊ុកផ្ទាល់របស់ ឯកឧត្តម ទិត ថាវរិទ្ធ អនុរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏បានបញ្ជេញមតិរបស់លោក យ៉ាងដូច្នេះថា៖ “រូបភាពបែបនេះ បើទោះជាចេតនាផ្សាយពាណិជ្ជកម្មអោយល្បែងស៊ីសងផ្សេងៗនៅកាស៊ីណូមែន ក៏បង្ហាញថាគំនិតអ្នករៀបចំនេះនៅល្ងង់ខ្លាំងណាស់ កុំថាឡើយយករូបភាពនេះតំណាងអោយតំបន់ 🤣🤣🤣 សូមជួយពិចារណា 🇰🇭🇰🇭🇰🇭 ៕ ”






ប្រភព៖ ឯកឧត្តម Thavrith Tith
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






