សិល្បៈ

ទីបំផុត លីវ ជីលី​ ចេញមុខសុំទោស​ ចំពោះការបង្ហោះប្រើពាក្យមិនសមរម្យ​ ដោយបញ្ជាក់ថា អេដមីនខ្លួនជាអ្នកបង្ហោះ មិនមែនខ្លួនឡើយ

BY
Liny Chan
August 25, 2022

ខណៈពេលដែលមហាជនកំពុងផ្ទុះការរិះគន់យ៉ាងចាស់ដៃពេញបណ្ដាញសង្គមទៅលើឈុតតំណាងខេត្ត-ក្រុង របស់បេក្ខភាពចំនួន ២រូប របស់កម្មវិធី Miss Grand Cambodia 2022 ស្រាប់តែកញ្ញា លីវ ជីលី បានបញ្ចេញមតិត្រង់ៗ រហូតដល់ទៅ ២លើកនៅលើបណ្ដាញសង្គមរបស់ខ្លួន។

យ៉ាងណាមិញ ការបង្ហោះបញ្ចេញមតិរបស់ខ្លួន ត្រូវបានមហាជន មិនពេញចិត្ត និងរិះគន់យ៉ាងចាស់ដៃ ហើយមុននេះបន្តិច អតីតកញ្ញាឯករងលំដាប់ទី២ របស់ Miss Grand Cambodia ២០២០ រូបនេះបានធ្វើការសុំទោស ដោយបានបញ្ជាក់ពីមូលហេតុដូច្នេះថា៖ “នាងខ្ញុំ ជីលី សុំទោសបងប្អូនដែលអេតមីននាងខ្ញុំបានផុសពាក្យមិនសមរម្យ ឥលូវនាងខ្ញុំបានលុបរួចរាល់ហើយ សូមទោសណា! បងប្អូនដែលធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍បងប្អូន”។

សូមជម្រាបថា ខណៈពេលដែលផ្ទុះការវែកញែក និងការមិនពេញចិត្តនៅលើបណ្ដាញសង្គមពីឈុតតំណាងខេត្ត-ក្រុង ស្រាប់តែកញ្ញា លីវ ជីលី បានបង្ហោះការបញ្ចេញមតិចំនួន ២លើក ដែលមានអត្ថន័យដូចខាងក្រោម៖

Share This Post: