ខ្មែរណូត

ស្វែងរក

  • បច្ចេកវិទ្យា

    យោធាអាមេរិកទាំងអស់នឹងប្រើប្រាស់កាំភ្លើងសេរីថ្មីទំនើបជាងគេលើលោកក្នុងឆ្នាំ ២០២២ ខាងមុខនេះ

    BY Khmernote Media December 18, 2018
    យោធាអាមេរិកទាំងអស់នឹងប្រើប្រាស់កាំភ្លើងសេរីថ្មីទំនើបជាងគេលើលោកក្នុងឆ្នាំ ២០២២ ខាងមុខនេះ

    ចាប់ពីឆ្នាំ ២០២២​ នេះតទៅ យោធាអាមេរិកទាំងអស់នឹងប្រើប្រាស់កាំភ្លើងសេរីថ្មី ដែលអាវុធសេរីថ្មីនេះត្រូវបានគេចាត់ទុកថា ជាប្រភេទអាវុធ ដែលទំនើបជាងគេបំផុតនៅលើលោក។ យោងតាម Dailymail បានបញ្ជាក់ថា កាំភ្លើងសេរីថ្មីនេះមានឈ្មោះថា Next Generation Squad Automatic Rifles (NGSAR) មានលក្ខណៈពិសេសជាច្រើនដូចជា ស្រាលជាងមុន អាចបាញ់ចំគោលដៅក្នុងរយៈចំងាយឆ្ងាយជាងមុនចន្លោះពី ៣០០ ទៅ ៦០០ ម៉ែត្រ អាចបាញ់នៅពេលយប់ច្បាស់ដូចជាពេលថ្ងៃអីចឹង​ ហើយការបញ្ជូលគ្រាប់វិញគឺធ្វើឡើងដោយប្រព័ន្ធស្រ័យប្រវត្តិ។ ជាមួយនឹងអាវុធសេរីថ្មីនេះ ក្រុមយោអាមេរិកនឹងមានឥទ្ធិពលខ្លាំងថែមមួយកម្រិតទៀត បើធៀបទៅនឹងក្រុមយោធារបស់ប្រទេសធំៗមួយចំនួននៅលើពិភពលោក។ សូមបញ្ជាក់ថា អាមេរិកបានរឹតខំអភិវឌ្ឍន៍វិស័យយោធារបស់ខ្លួនឥតឈប់ឈរ ក្នុងនាមជាប្រទេសមហាអំណាចយោធាលើពិភពលោក ហើយក៏ចំណាយអស់ថវិការច្រើនមហាសាលផងដែរក្នុងមួយឆ្នាំៗ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ dailymail

    Share This Post:
    MPO4D jitutoto mpo4d Mpoplay