Short News

Similac Gain IQ បង្ហាញពីផលិផលអភិវឌ្ឍថ្មីជាមួយរូបមន្ត 5G ក្នុងកម្មវិធីប្លែកភ្នែកមួយនៅ ផ្សារទំនើប អ៊ីអនម៉ល សែន សុខ

BY
Oun Mey
August 27, 2022

ស្របពេលដែលពិភពលោកកំពុងអភិវឌ្ឍយ៉ាងលឿន ក៏ដូចជាការរីកចម្រើនក្នុង វិស័យបច្ចេកវិទ្យា ម៉ាក់ៗគ្រប់រូបតែងតែយកចិត្តទុកដាក់ក្នុងការរៀបចំអនាគតរបស់កូនៗ របស់ខ្លួនឱ្យសមស្របទៅនឹងបរិបទថ្មីនៃការរស់នៅ និង ការសិក្សា។

ទន្ទឹមនឹងការវិវត្តដ៏លឿននៃពិភពលោក Similac Gain IQ យល់ច្បាស់អំពីតម្រូវការអាហារូបត្ថម្ភរបស់កុមារសម័យថ្មីដើម្បីជាជំនួយក្នុងការលូតលាស់ដ៏ត្រឹមត្រូវដូច្នេះហើយ Similac Gain IQ បាននាំយកមកកម្ពុជានូវរបកគំហើញថ្មី ដ៏ល្អបំផុតរបស់ខ្លួនជាមួយនឹង ការអភិវឌ្ឍរូបមន្ត 5G សាកសមសម្រាប់កុមារសម័យថ្មី ដែលបានបង្ហាញក្នុងកម្មវិធីពិភពកុមារវៃឆ្លាត 5G ដែលបានរៀប ចំឡើងរយៈពេល 3 ថ្ងៃ នៅផ្សារទំនើប អ៊ីអន ម៉ល សែនសុខ ស៊ីធី កាលពីថ្ងៃទី 12 ដល់ 14 សីហា ឆ្នាំ 2022 កន្លងទៅនេះ។

Share This Post: