រំភើបណាស់! ក្រោយឈ្នះជ័យលាភី Cambodian Idol លីម តិចម៉េង នាំយកពានរង្វាន់ទៅក្រាបសំពះដឹងគុណដល់អ្នកមានគុណភ្លាម (មានវីដេអូ)
- August 29, 2022
កាលពីយប់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ គឺជាយប់ចុងក្រោយ វគ្គផ្តាច់ព្រ័ត្រ នៃកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក Cambodian Idol រដូវកាលទី៤ ដែលនៅសល់បេក្ខជន៤រូបគឺ បេក្ខជន នាង ដាវីន, ថុល សុភិទិ, លីម តិចម៉េង និង ស៊ឹម ច័ន្ទពន្លឺ ហើយបេក្ខជនដែលទទួលបានការគាំទ្រពីសំណាក់មហាជនច្រើនជាងគេ និងក្លាយជាម្ចាស់ជ័យលាភី Cambodian Idol រដូវកាលពី៤ បានទៅលើបេក្ខជន លីម តិចម៉េង។

បន្ទាប់ពីមានឈ្នះជ័យលាភី Cambodian Idol ភ្លាម បេក្ខជន លីម តិចម៉េង បាននាំយកពានរង្វាន់ ដែលខ្លួនខិតខំប្រឹងប្រែងតស៊ូប្រកួតតាំងពីវគ្គដំបូងរហូតដល់វគ្គផ្តាច់ព្រ័ត្រ យកទៅក្រាបសំពះអរគុណលោកឪពុក អ្នកម្តាយ ភ្លាមៗតែម្តង។
យោងតាមម្ចាស់គណនីហ្វេសប៊ុក Nika Ming បានឲ្យដឹងថា «គុណបិតាមាតា វាពិតជាធំធេងណាស់🙏🙏🙏 បងសប្បាយចិត្តដែលមានប្អូនជា អាយដល🙏 បងជាអ្នកដ៏ទៃរំភើបប៉ុណ្ណឹង មិនដឹងម្តាយឪពុកប្អូនមានមោទនះភាពចំពោះប្អូនប៉ុណ្ណាទេ🙏 សូមរស់នៅជាមួយគុណធម៍ជីវិតបែបនេះរហូតទៅ បងជឿថាអំពើល្អដែលប្អូនបានធ្វើនិងជួយអោយជីវិតរបស់ប្អូនកាន់តែជោគជ័យ🙏 ជាចុងក្រោយសូមអបអរសាទរលោកគ្រូសីលធម៍របស់ហ្វេនៗ❤️❤️❤️❤️»៕
- Share This Post:






