Short News

អ្នកចាំទីប្រេស៊ីលម្នាក់ បានច្រឡំមាត់ហៅឈ្មោះសង្សារខុស កំឡុងកិច្ចសម្ភាសពេលចប់ការប្រកួត

BY
Oun Mey
August 29, 2022

អ្នកចាំទីប្រេស៊ីលម្នាក់បានភ្លាត់ស្នៀតទាត់បញ្ជូលទីខ្លួនឯង ដោយសារគាត់បានច្រឡំមាត់ហៅឈ្មោះសង្សារខុស នៅពេលដែលអ្នកសម្ភាសបានសួរគាត់ថា តើមានអ្វីផ្ដាំផ្ញើទៅកាន់មិត្តស្រីរបស់គាត់ ឬទេ ក្រោយបញ្ចប់ការប្រកួតមួយក្នុងលទ្ធផល ១ ទល់ ១។ អ្នកចាំទីម្នាក់នោះមានឈ្មោះថា Kainan ជាកីឡាកររបស់ក្លឹប GR Esperança មកពីប្រទេសប្រេស៊ីល ហើយក្នុងការប្រកួតនោះផងដែរ គាត់បានជាប់ជា «កីឡាករល្អបំផុតនៃការប្រកួត» ទល់នឹងក្លឹប Vic Vic សម្រាប់ក្របខណ្ខ Copa da Paz ។

Share This Post: