ចេន តារាចម្រៀង Original Song ផ្តែផ្ដាំពាក្យពេចន៍ ៥ចំណុច ទៅកាន់ តិចម៉េង ប្រសិនបើចង់បានភាពល្បីល្បាញយូរអង្វែងពីមហាជន
- August 29, 2022
ប្រិយមិត្តពិតជាធ្លាប់បានស្គាល់រួចទៅហើយពីតារាចម្រៀង Original Song គឺលោក ចេន (Chen) ដែលមានប្រជាប្រិយ បូករួមជាមួយទឹកដមសំឡេងផ្អែម រូបសម្រស់ស្រស់សង្ហាល្បីខ្លាំងនៅក្នុងប្រទេសកម្ពុជា សម្បូរទៅដោយអ្នកគាំទ្រជាច្រើនរាប់ពាន់នាក់ ដោយយោងតាមគណនីហ្វេសប៊ុករបស់ លោក ចេន នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ម្សិលមិញនេះ បានចូលរួមអបអរសាទរ លីម តិចម៉េង ម្ចាស់ជ័យលាភីកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក Cambodian Idol រដូវកាលទី 4 ។

នៅក្នុងគណនីហ្វេសប៊ុកផ្ទាល់របស់លោក ចេន បានចូលរួមអបអរសាទរ និងបានលើកទឹកចិត្តពាក្យពេចន៍មួយចំនួនទៅអោយ តិចម៉េង ដោយសរសេររៀបរាប់យ៉ាងដូច្នេះថា៖ “បងអបអរសាទរប្អូន តិច ម៉េង 👏🏻💐🥰 ដោយក្តីស្រលាញ់នឹងការខិតខំតស៊ូជីវិតរហូតដល់ពេលនេះតិចម៉េងអាចធ្វើបាន សប្បាយឱ្យអស់ពីចិត្តរយៈពេលខ្លីបានហើយប្អូនប្រុស ហើយឆាប់ត្រឡប់មករៀបចំខ្លួនឱ្យបានល្អ ព្រោះនេះវាគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះផ្លូវនៅវែងឆ្ងាយណាស់លើកទី១ដែលបងនិយាយ ព្រោះបងស្រលាញ់ ការតស៊ូប្អូន បងចង់អោយប្អូនជោគជ័យយូរៗល្បីឈ្មោះមានអ្នកស្រលាញ់គាំទ្រជារៀងរហូត ដើម្បីជាធនធានសម្រាប់ប្អូនៗជំនាន់ក្រោយ៖
-ព្យាយាមចេញបទនិពន្ធថ្មីរបស់ខ្លួនឯងជារៀងរហូតដោយមិនច្រៀងបទចម្លងពីបរទេស
-ចិត្តធ្ងន់ អំណត់ មិនតបត មានតែក្តីស្រលាញ់សម្រាប់អ្នកគាំទ្រ
-សុជីវធម៌ សីលធម៌គោរពចាស់ទុំ
-គ្មានអំនួត គ្មានការច្រណែន មានតែអបអសាទរមិត្តរួមអាជីព
-សំខាន់បំផុតថ្ងៃក្រោយម៉េងទៅដល់លំដាប់ណាក៏ដោយសូមកុំបោះបង់អាជីពច្រៀងអោយសោះព្រោះថ្ងៃដែលយើងគ្មានអ្នកត្រូវការខ្លួនទទេមានតែវាប៉ុណ្ណោះដែលនៅជាមួយយើង។ #championNo1 cambodia idol#season4 លីម តិច ម៉េង🇰🇭👏🏻💐💪🏻❤️ ” ៕


ប្រភព៖ Chen – ចេន
- Share This Post:






