Short News

សមយុទ្ធ​យោធា​រួម​រវាងរុស្ស៊ី និងចិន ដើម្បីបង្ហាញពីភាពរឹងមាំនៅភាគខាងកើតនៃសមុទ្រជប៉ុន

BY
Oun Mey
August 30, 2022

កាលពីថ្ងៃទី ២៩ ខែសីហា ទីភ្នាក់ងារសារព័ត៌មាន AP បានរាយការណ៍ រុស្ស៊ី​និង​ចិន​គ្រោង​នឹង​ចាប់ផ្តើម​សមយុទ្ធ​យោធា​រួម​ទ្រង់ទ្រាយ​ធំ​នៅ​ភាគ​ខាងកើត​នៃ​ប្រទេស​ទាំងពីរ​ ដែលឆ្លុះបញ្ចាំងពីកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងរុស្ស៊ី និងចិន ស្របចំពេលមានភាពតានតឹងខ្លាំងជាមួយប្រទេសលោកខាងលិច និងសម្ព័ន្ធមិត្តអាស៊ីរបស់ពួកគេ។ រីឯក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា សមយុទ្ធ “Vostok 2022” នឹងប្រព្រឹត្តទៅនៅចន្លោះថ្ងៃទី ១ ដល់ថ្ងៃទី ៧ ខែកញ្ញា នៅតំបន់ភាគខាងកើតនៃប្រទេសរុស្ស៊ី និងសមុទ្រជប៉ុន ដោយប្រើប្រាស់កងទ័ពចំនួន ៥០,០០០នាក់ ឧបករណ៍ធំចំនួន ៥,០០០ គ្រឿង យន្តហោះចម្បាំងដេញតាមនាវាចំនួន ១៤០ និងនាវាចម្បាំងចំនួន ៦០ គ្រឿង។

Share This Post: