Short News

ក្លាចអូនក្តៅ! បុរសម្នាក់យកក្រដាស់ប្រាក់មកធ្វើជាឆត្រជូនជាកាដូអោយមិត្តស្រីសម្រាប់ថ្ងៃទទួលបរិញ្ញាបត្រ

BY
Oun Mey
August 30, 2022

ថៃ៖ កាលពីថ្ងៃទី ២៨ ខែសីហា មានសេចក្តីរាយការណ៍ថា តាមរយៈសង្គមអនឡាញមាប្រទេសថៃ កំពុងចាប់អារម្មណ៍លើវីដេអូឃ្លីបរបស់អ្នកប្រើប្រាស់ TikTok @sittikornthep ដែល​លោកបាន​ធ្វើ​កាដូសម្រាប់ថ្ងៃបញ្ចប់​ការ​សិក្សា​របស់​មិត្ត​ស្រី​គាត់​ ដោយនាំយកក្រដាស់ប្រាក់ ចំនួន ១១៩ សន្លឹក មានតម្លៃ ១,១៩០០បាត ជិត ៤០០ដុល្លាអាមេរិក មកភ្ជាប់ជាមួយឆ័ត្រ ដោយភ្ជាប់ជាមួយខ្សែបូពណ៌ក្រហមដ៏ស្រស់ស្អាត ភ្ជាប់ជាមួយសារដែលបានបង្ហោះថា
« នៅពេលដែលមិត្តស្រីរបស់លោកទទួលបរិញ្ញាបត្រ ដោយសារតែខ្លាចនាងក្តៅ ទើបលោកធ្វើឆត្រសម្រាប់អោយមិត្តស្រីប្រើ បើទោះជាវាមិនស្អាតខ្លាំងណាស់ណា ប៉ុន្តែលោកមិនធ្លាប់ធ្វើបែបនេះពីមុនមកទេ»

Share This Post: