Short News

NASA: ‘Artemis 1’ ត្រៀមបញ្ជូនមនុស្សទៅឋានព្រះច័ន្ទម្តងទៀតក្នុងរយៈពេល ៥០ ឆ្នាំ ចាប់តាំងពីបេសកកម្ម Apollo 17 បានបញ្ចប់នៅឆ្នាំ ១៩៧២

BY
Oun Mey
August 30, 2022

យោងតាមប្រភាបព័ត៌មាន BBC បានអោយដឹងថា NASA គ្រោងនឹងបាញ់បង្ហោះគ្រាប់រ៉ុក្កែត ‘Space Launch System’ (SLS) ពីមជ្ឈមណ្ឌលអវកាស Kennedy របស់ NASA ក្នុងរដ្ឋ Florida ក្នុងរយៈពេលពីរម៉ោងចាប់ពីម៉ោង ៨:៣៣ ព្រឹកថ្ងៃចន្ទ ទី ២៩ ខែសីហា ម៉ោងក្នុងស្រុក ឬត្រូវនឹងម៉ោង ៦:៣៣ ល្ងាចម៉ោងនៅប្រទេសកម្ពុជា។ គួរបញ្ជាក់អោយដឹងផងដែរថា៖ រ៉ុក្កែត SLS គឺជារ៉ុក្កែតដ៏មានឥទ្ធិពលបំផុតដែល NASA មិនធ្លាប់សាងសង់ វាមានកម្ពស់ ៩៨ ម៉ែត្រ ធៀបនឹងទំហំអគារ ៣២ ជាន់ ទម្ងន់ ២,៦ លានគីឡូក្រាម និងចំណាយពេលជាង ១០ ឆ្នាំក្នុងការអភិវឌ្ឍន៍។

Share This Post: