ខ្មែរណូត

ស្វែងរក

  • សិល្បៈ

    ផលិតករល្បីឈ្មោះ គួច ខេវិន មិនពេញចិត្តខ្លាំង និងរិះគន់ចំៗទៅលើការស្លៀកពាក់របស់បេក្ខភាពប្រលង Miss Grand Cambodia 2022

    BY Liny Chan August 30, 2022
    ផលិតករល្បីឈ្មោះ គួច ខេវិន មិនពេញចិត្តខ្លាំង និងរិះគន់ចំៗទៅលើការស្លៀកពាក់របស់បេក្ខភាពប្រលង Miss Grand Cambodia 2022

    កម្មវិធីប្រកួតប្រឡង Miss Grand Cambodia 2022 បានបញ្ចប់ និងស្វែងរកឃើញម្ចាស់ម្កុដកាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២ ថ្មីៗនេះ។ នៅក្នុងអំឡុងពេលដំណើរការ កម្មវិធីប្រកួតប្រជែងសម្រស់លំដាប់ពិភពលោកនេះ ទទួលបានការរិះគន់ពីមហាជន និងអ្នកលេងបណ្ដាញសង្គមយ៉ាងច្រើន ពាក់ព័ន្ធទៅនឹងឈុត ដែលរបស់បេក្ខភាពបង្ហាញនៅក្នុងពេលប្រលង។

    យ៉ាងណាមិញ ទោះបីកម្មវិធីត្រូវបានបញ្ចប់ក៏ដោយក្ដី ស្រាប់តែមុននេះបន្តិច ផលិតករដ៏ល្បីឈ្មោះ គឺលោក គួច ខេវិន បានរិះគន់ចំៗពាក់ព័ន្ធនឹងបញ្ហាខាងលើនៅគណនីហ្វេសប៊ុកផ្ទាល់ខ្លួនដូច្នេះថា៖ «រស់នៅក្នុងសង្គមប្រជាធិបតេយ្យពិតជាមានសេរីភាពយ៉ាងពេញបរិបូរណ៍ រហូតពេលខ្លះវាហូរហៀរទៅជាអនាធិបតេយ្យទៅវិញ ក៏មិន ដឹង? តួយ៉ាងដូចជាការប្រជែងរើស Miss Grand (សុភាពនារីថ្លៃថ្នូរប្រកបដោយកិត្តិគុណ) តែវាទៅជាវង្វេងវង្វាន់ដូចជាការប្រជែងជ្រើសរើសស្រី សោភនី ឬនារីពេស្យាចារទៅវិញ???ព្រោះវាមើលទៅដូចជាអាសអាភាសនិងអាណាចា ហួសហេតុពេកកន្លង ឃើញហើយវាក្តៅសាច់ រត់ទៅជុះអាចម៍៣ដងនៅតែមិនទាន់បាត់ខ្ពើម ក្លៀកគគ្រិ ក្រលៀនកាន់ស្នឹមរបស់មីនាងៗហ្នឹង លែងចង់ស៊ីបាយម៉ាអាទិត្យ? តើកូនចៅអ្នកណា ខ្ញុំសែនអនិច្ចា ជីដូនជីតានាងៗណាស់មិនគួរយកកេរ្តិ៍យកខ្មាស់មកឲ្យពួកនាងៗជាន់បន្ថោកបែបនេះសោះ? ចូរនាងទាំងហងអើយ គិតផងចុះថាមានសុភាពនារីខ្មែរច្រើនអនេកដែលស្អាតទាំងរូប ល្អទាំងចរិយា ជាបញ្ចពិតកណ្យាណី តែគេមិនមកចូលប្រជែងជាមួយពួកនាងទេ ព្រោះគេមិនឲ្យប្រឡាក់កិត្តិស័ព្ទរបស់នារីខ្មែរ ជាមួយនឹងពួកនាងៗ! យល់???»

    អត្ថបទ៖ លីនី

    Share This Post: