ផ្ទុះការភ្ញាក់ផ្អើល! ពលរដ្ឋថៃជាច្រើនបានដាក់ពាក្យប្តឹង YouTuber ស្រីឈ្មោះល្បីម្នាក់ពីបទ ឆបោកលុយ ជាង២០០០លានបាត តាមរយៈការជួញដូរភាគហ៊ុន
- BY
- autoadmin
- August 30, 2022
ថៃ៖ មេធាវី Paisan Ruangrit បាននាំតំណាងជនរងគ្រោះជាង ៣០ នាក់ទៅកាន់មជ្ឈមណ្ឌលរាយការណ៍របស់ការិយាល័យស៊ើបអង្កេតកណ្តាលនៃប្រទេសថៃ ដើម្បីឱ្យប៉ូលីសនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច (CDC) កាត់ទោសកញ្ញា Natty Natthamon Kongchak អាយុ២៩ឆ្នាំ ដែលជា YouTuber ដ៏ល្បីឈ្មោះ ពីបទ ឆបោកលុយ តាមរយៈការជួញដូរភាគហ៊ុន ដោយជនរងគ្រោះបាននាំគ្នាតាមប្រមាញ់ រកតម្រុយ YouTuber ដ៏ល្បីល្បាញរូបនេះ។

បន្ទាប់ពីត្រូវបានបោកបញ្ឆោតឱ្យវិនិយោគលើភាគហ៊ុនដែលមានករណីដូចទៅនឹងករណីតារាស្រី Pinky Savika ដែរនោះ ចំពោះការខូចខាតសរុបគិតជាទឹកប្រាក់សរុបជាង ២០០០ លានបាត ឬប្រមាណជាង ៦៤លានដុល្លា។ ប៉ុន្តែឥឡូវនេះ Natty បានបាត់ខ្លួនហើយ ដែលមុនពេលបាត់ខ្លួន នាងបានចេញមកថតឃ្លីបបញ្ជាក់ថា មិនបានបោកប្រាស់នោះទេ ហើយក៏មិនបានរត់គេចដែរ ពេលនេះកំពុងរកលុយមកប្រគល់ជនរងគ្រោះវិញ ហើយពេលនេះមានព័ត៌មានថា ជនរងគ្រោះបានរួមគ្នាចូលលុយ ចំនួន ២លានបាត ឬជិត ៧មុឺនដុល្លា ដើម្បីជារង្វាន់សម្រាប់អ្នកអាចផ្តល់តម្រុយដែលនាំអោយអាចចាប់ខ្លួន Nutty បាន។
យោងតាមសេចក្តីរាយការណ៍ កាលពីពាក់កណ្តាលខែ សីហា កន្លងមកបានអោយដឹងថា ប៉ូលិសដែលទទួលបន្ទុកខាងអ៊ីនធឺណិត (Cyber police) បានស្នើឲ្យតុលាការចេញដីកាចាប់ខ្លួននាង Natty រួមទាំងអ្នកពាក់ព័ន្ធនឹងបទចោទចំនួន ៣ករណីផងដែរ។ ចំណែកជនរងគ្រោះបានបញ្ជាក់យ៉ាងដូច្នេះថា ប្រសិនបើពួកគេមិនបានទទួលប្រាក់ត្រឡប់មកវិញទេ ក៏ពួកគេនៅតែចង់អោយ Natty បានទទួលទោស ប៉ុន្តែខណៈពេលនេះនាងប្រហែលមិននៅថៃទៀតទេគឺអាចជារត់គេចខ្លួនចេញក្រៅប្រទេសបាត់ទៅហើយ៕





អត្ថបទ៖ Bee
ប្រភព៖ thairath
- Share This Post:






