សិល្បៈ
តារាកំប្លែងនាយ ខាត់ ចំរើន ឈឺធ្ងន់កំពុងសង្រ្គោះបន្ទាន់ នៅមន្ទីពេទ្យកាល់ម៉ែត្រ ត្រូវការឈាមដើម្បីព្យាបាល
BY Khmernote Media
August 30, 2022
មុននេះបន្តិចនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ សិល្បករកម្ពុជា និង សង្គម បានឱ្យដឹងថា តារាកំប្លែងនាយ ខាត់ ចំរើន ដែលជាប្អូនប្រុសរបស់អ្នកនាង ខាត់ សុឃីម ខណៈពេលនេះលោក ខាត់ ចំរើន ឈឺធ្ងន់កំពុងសង្រ្គោះបន្ទាន់ នៅមន្ទីពេទ្យកាល់ម៉ែត្រ ហើយកំពុងត្រូវការឈាម។

នៅក្នុងគណនីហ្វេសប៊ុករបស់ សិល្បករកម្ពុជា និង សង្គម បានសរសេររៀបរាប់ថា៖ ” សូមជូនដំណឹង៖ តារាកំប្លែងនាយ ខាត់ ចំរើន កំពុងសង្រ្គោះបន្ទាន់ នៅមន្ទីពេទ្យកាល់ម៉ែត្រ ហើយកំពុងត្រូវការឈាម! បើតាមការបង្ហើបអោយដឹងពីញាតិមិត្តបានប្រាប់ថា តារាកំប្លែងខាត់ចំរើនមានជំងឺខូចក្រលាន និងក្រិនថ្លើម! សូមជំរាបជូនដល់សិល្បករអោយជ្រាបជាដំណឹង” ៕




ប្រភព៖ សិល្បករកម្ពុជា និង សង្គម Cambodia artists and society