Short News

ក្មេងប្រុសជនជាតិចិនម្នាក់ បានធ្វើអោយអ្នកម្តាយរំភើបយ៉ាងខ្លាំង ក្រោយពីបានជូនកូនជ្រូកដែលខ្លួនបានសន្សំរយៈពេលជាង ៨ខែ

BY
Oun Mey
August 31, 2022

ចិន៖ យោងតាមគេហទំព័រ South China Morning Post ដែលបានរាយការណ៍ពីរឿងរ៉ាវរបស់ក្មេងប្រុសម្នាក់ មកពី Jiangsu ភាគខាងកើតនៃប្រទេសចិន ព្យាយាមសន្សំប្រាក់នៅក្នុងកូនជ្រូកអស់
រយៈពេល ៨ខែកន្លងមក មុន​នឹង​ជូន​វា​ជា​អំណោយ​ដល់​ម្តាយ ហើយ​បាន​ថត​វីដេអូ​ឃ្លីប​ម្តាយ​របស់​ខ្លួន នាពេលដែរវាយបំបែកកូនជ្រូកដើម្បី​រាប់​លុយ​ក្នុង​នោះ។
ដោយនៅក្នុងវីដេអូអ្នកអាចមើលឃើញ ម្តាយរបស់ក្មេងប្រុសនេះ កំពុងតែអង្គុយនៅលើឥដ្ឋជាមួយនឹងញញួរនៅដៃស្តាំរបស់នាង ដែលបានដាក់ក្រណាត់ពណ៌ស្វាយនៅក្រោមកូនជ្រូក ដែលធ្វើពីសេរ៉ាមិច
បន្ទាប់​មក​នាង​ចាប់​ផ្តើម​វាយបំបែកយ៉ាង​ថ្នមៗ​ដោយ​ញញួរ​ជាច្រើន​ដង លុះ​មួយ​សន្ទុះ​ក្រោយ​មក ទឹក​មុខ​របស់​នាង​បង្ហាញ​ពីអារម្មណ៍ភ្ញាក់ផ្អើល
យ៉ាង​ខ្លាំង នៅពេលដែលកូនជ្រូកត្រូវបានបំបែកជាពីរ ដោយ​បង្ហាញ​ថា​នៅ​ខាងពី​ក្នុង​ពោរពេញ​ដោយ​ក្រដាសប្រាក់ ហើយក្រដាសប្រាក់ភាគច្រើនមានតម្លៃ ១០០ យន់ ក៏ដូចជាកាក់មួយចំនួនធំដែលហៀរចេញក្រៅមក ចំណែកក្មេងប្រុសនោះក៏បានបន្តឡើងថា៖ ប្រាក់ទាំងអស់នេះសុទ្ធតែជារបស់ខ្ញុំដែលបានសន្សំ ដើម្បីជូនអ្នកម៉ាក់ ដែលមានចំនួនសរុបរហូតដល់ទៅ ២៦,៤២០ យន់ ឬជាង ៤ពាន់ដុល្លាអាមេរិក ដែលចំណាយពេលត្រឹមតែ ៨ខែតែប៉ុណ្ណោះ។

Share This Post: