អង្គការអន្តរជាតិ ចេញលេខកូដក្រហមព្រមានថៃ
ថៃ៖ យោងតាមសារព័ត៌មាន Khaosod ដែលបានចេញផ្សាយកាលពីថ្ងៃទី ៣១ សីហាថា លោក Seree Supharathit ប្រធានមជ្ឈមណ្ឌលសម្រាប់ការប្រែប្រួលអាកាសធាតុ និងគ្រោះមហន្តរាយ សាកលវិទ្យាល័យ Rangsit និងគណៈកម្មាធិការជាតិបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយ បានចេញសារឱ្យប្រយ័ត្នក្នុងអំឡុងខែកញ្ញា ខែតុលា និងខែវិច្ឆិកាក្នុងខែ ទាំងបីនេះ ថៃនឹងមានភ្លៀងធ្លាក់ច្រើនជាងមុន ក៏ដូចជាមានរយៈពេលវែងជាង ហើយក៏មិនដឹងថាពេលណាព្យុះនឹងមកដល់នោះទេ។
យោងតាមនាយកដ្ឋានឧតុនិយម តាមការព្យាករណ៍ថាឆ្នាំនេះនឹងមានព្យុះ ២ទៅ៣ អាចចូលមកដល់ប្រទេសថៃហើយអាចនឹងមានភ្លៀងធ្លាក់ខ្លាំង ដែលក្នុងរយៈពេល១០០ឆ្នាំអាចមានម្តង បើក្រឡេកទៅមើលស្ថានភាពភ្លៀងនៅទីក្រុងសេអ៊ូលប្រទេសកូរ៉េខាងត្បូងវិញគឺមានភ្លៀងខ្លាំងដែលស្ថិតក្នុងឆ្នាំទី៨០ បែជាមានភ្លៀងធ្លាក់ខ្លាំងទៅវិញ។
គួរបញ្ជាក់អោយដឹងផងដែរថា៖ ទីក្រុងបាងកក កាលពីសម័យដែលឧត្តមសេនីយ Chamlong Srimuang ជាអភិបាលខេត្ត ក៏ធ្លាប់
មានភ្លៀងធ្លាក់ខ្លាំងក្នុងរយៈពេល ១០០ឆ្នាំមានម្តងនេះដែរ ហើយបច្ចុប្បន្ន ឱកាសនៃភ្លៀងបែបនេះគឺខ្ពស់ណាស់ ព្រោះបណ្តាប្រទេសជាច្រើនក្នុងពិភពលោកជួបប្រទះនឹងភ្លៀងធ្លាក់ខ្លាំងខុសពីធម្មតា ដូច្នេះហើយស្ថានភាពទឹកជំនន់ធំដូចឆ្នាំ ២០១១ មានអត្រាខ្ពស់ ព្រោះតែមាន បរិមាណទឹកភ្លៀងគឺដូចគ្នា។ ប៉ុន្តែលក្ខណៈនៃទឹកជំនន់គឺខុសពីឆ្នាំ២០១១ ដែលកើតចេញពីការជន់លិចយ៉ាងលឿន និងការបង្ហូរចេញពីទំនប់ធំប៉ុន្តែឆ្នាំនេះមកពីភ្លៀង ខ្សែបន្ទាត់ព្យុះអាចផ្លាស់ទីទៅតំបន់ភូមិភាគកណ្តាលនឹងធ្វើឲ្យទឹកហូរពេញស្រែរហូតដល់ហៀរលិចតំបន់សេដ្ឋកិច្ចច្រើនឡើង។
