Short News

កុមារី​អាយុ​៧​ឆ្នាំ​រៀន​ថ្នាក់​ទី​២​នៅ​សាលា​មួយ​ក្នុង​ខេត្ត​ឈុនបុរី ប្រទេសថៃ ត្រូវបានជាប់នៅក្នុងឡានសាលារហូត​ថប់​ដង្ហើម មូលហេតុ​ដោយសារតែគ្រូ​ភ្លេច​ពិនិត្យ​ពេល​កូន​សិស្សចុះ​ពី​ឡាន

BY
Oun Mey
September 1, 2022

ថៃ៖ យោងតាមប្រភពព័ត៍មានបានអោយដឹងថា លោកឧត្តមសេនីយ៍ទោ Prasert Kulabutdee សមាជិកព្រឹទ្ធសភា (ផ្នែកស៊ើបអង្កេត) នៃប៉ុស្តិ៍នគរបាលរដ្ឋបាល Panthong បានទទួលដំណឹងថា មានសិស្សម្នាក់បានស្លាប់ក្នុងរថយន្តដឹកសិស្សសាលា ស្ថិតក្នុងភូមិឃុំកើតហេតុ ស្រុក Phanthong ខេត្ត Chonburi។ រីឯក្រុមគ្រូពេទ្យដែលមកពីមន្ទីរពេទ្យ Panthong និងក្រុមសង្គ្រោះឧទ្យានជាតិ Sawang Phanthong បានចុះទៅដល់កន្លែង​កើតហេតុ គឺស្ថិតនៅ​ខាងក្នុង​ចំណត​រថយន្ត​របស់​សាលា​ ដោយរកឃើញឡានដឹកសិស្ស ម៉ាកតូយ៉ូតា ពណ័ប្រផេះ ពាក់ស្លាកលេខ បាងកក នៅក្នុងឡានដឹកសិស្សនោះស្រាប់តែ បានប្រទះឃើញ ក្មេងស្រីម្នាក់ដែលមានឈ្មោះថា Khemnit Thongyu ឬ ប្អូន Ji Hoon ដែលមានអាយុ ៧ឆ្នាំ ជាសិស្សថ្នាក់ទី ២ នៃសាលាខាងលើ បានដេកស្លាប់(ដេកផ្កាប់មុខ) មានឈាមចេញនៅមុខ បបូរមាត់ ហើយនឹងដងខ្លួនមានសភាពស្លេក ក្រោយពេល​ពិនិត្យ​លើ​កៅអី ឃើញ​កាបូប​ស្ពាយ​ពណ៌​ខ្មៅ និង​កែវ​ទឹក​ផឹក។
បន្ទាប់ពីមានការ​សួរនាំ​គ្រូ​នៅ​សាលា​បាន​ផ្តល់​ព័ត៌មាន​បឋម​ដល់​ប៉ូលិស​និង​ក្រុម​គ្រូពេទ្យ​ថា «ព្រឹកមិញលោកបានបើកឡានទៅកន្លែងចតឡាន ហើយយកសិស្សចេញពីឡាន ពេលឃើញអស់សិស្សហើយក៏បាន​បើក
រថយន្ត​ទៅ​ចត​នៅ​ចំណត​សាលា ដើម្បី​ចាំ​ទៅ​យក​កូន​សិស្សវិញ​នៅ​ពេលល្ងាច ប៉ុន្តែ​ដល់​ម៉ោង ១៦.០០ នាទី ក្រោយរៀបចំ​ចត​ឡាន​ទៅ​ទទួល​កូនសិស្សចេញពីរៀន ដើម្បី​បញ្ជូន​ក្មេងៗ​ទៅ​ផ្ទះ ប៉ុន្តែ​ពេល​គាត់​បើក​ទ្វារ​រថយន្ត គាត់​បាន​ឃើញ​ថា Ji-hoon កំពុង​ដេក​លក់។

Share This Post: