Short News

ក្មេងប្រុសវ័យ១២ឆ្នាំម្នាក់ខំសន្សំលុយញាត់កូនជ្រូកដើម្បីទុកអោយមិត្តភក្តិបង់ថ្លៃសាលា ព្រោះតែមិនអាចឈរអោបដៃមើលមិត្តភក្តិត្រូវបោះបង់ការសិក្សាព្រោះតែអត់លុយបង់នោះទេ

BY
Oun Mey
September 1, 2022

ម៉ាឡេសុី៖ យោងតាមសារព័ត៌មាន sanook បានអោយដឹងថា ឪពុកជនជាតិម៉ាឡេស៊ីម្នាក់ឈ្មោះ Ismail បានបង្ហោះរឿងរ៉ាវដ៏គួរឲ្យរំភើបចិត្តអំពីកូនប្រុសអាយុ ១២ ឆ្នាំរបស់គាត់ដែលមានឈ្មោះថា Yusuf បានលួចសន្សំលុយដែលឳពុកបានអោយសម្រាប់ទិញនំពេញមួយខែ ទុកដើម្បីអោយមិត្តភក្តិជាទីស្រឡាញ់របស់ខ្លួនបង់ថ្លៃសិក្សា ដោយសារតែមិត្តជាទីស្រឡាញ់របស់ Yusuf ត្រូវឈប់រៀនព្រោះតែមិនមានលុយបង់ថ្លៃសិក្សា។ ឪពុកបាននិយាយទៀតថាកាលពីម្សិលមិញ Yusuf បានមកសុំលុយគាត់ចំនួន ២០ រីងហ្គីត (ប្រហែល ៥ដុល្លា) ហើយគាត់ក៏បានសួរកូនប្រុសថាចង់យកទៅធ្វើអ្វី? ទើបលោកបានដឹងការពិតថា កូនប្រុសរបស់លោកបាន​សន្សំលុយដែលបានមកពី​ជីតា យាយ និង​ម្តាយ រួមជាមួយនិងលោក ដែលបានអោយ ដោយមួយ​ខែ​ទទួលបាន​៨០​រីង​ហ្គី​ត​ ឬ ប្រមាណជិត ២០ដុល្លា ប៉ុន្តែមិនគ្រប់គ្រាន់សម្រាប់បំពេញតម្រូវការឡើយ ដោយសារតែ Yusuf ចង់បាន ១០០ រីងហ្គីត ដើម្បីបង់ថ្លៃសិក្សាសាលាសាសនារបស់មិត្តជិតស្និទ្ធ ដោយសារតែមិត្តម្នាក់នេះក្រីក្រ ហើយត្រូវឈប់រៀននៅកណ្តាលទី ព្រោះគ្មានលុយបង់ថ្លៃសិក្សា។
គួរបញ្ជាក់អោយដឹងផងដែរថា៖ Yusuf គឺជាក្មេងដែលស្រលាញ់មិត្តខ្លាំង ដោយខ្លួន​ទ្រាំ​មិន​បាន​ពេល​ឃើញ​មិត្ត​ភក្តិ​ឈប់​រៀន​ទាំង​កណ្តាល​ផ្លូវ ដូច្នេះហើយ បានជា Yusuf លួចសន្សំលុយផ្ទាល់ខ្លួនដោយសម្ងាត់ ប៉ុន្តែ​ពេល​ថ្ងៃកំណត់ដែលត្រូវបង់ថ្លៃសិក្សា Yusuf
មិនមានប្រាក់គ្រប់គ្រាន់ទេ ទើប Yusuf សម្រេចចិត្តទៅសុំពីឪពុកទៅវិញ។

Share This Post: