បច្ចេកវិទ្យា

OPPO Reno8 5G ស្មាតហ្វូនសមត្ថភាពកំពូលៗតម្លៃ $569 ដែលគ្រប់គ្នាចង់ទិញបានចេញលក់ជាផ្លូវការហើយ!

BY
Liny Chan
September 1, 2022

OPPO ជាម៉ាកទូរស័ព្ទល្បីមួយក្នុងប្រទេសកម្ពុជា ជាពិសេសសម្រាប់អ្នកចូលចិត្តវិស័យស្មាតហ្វូនពិតជាមានអារម្មណ៍រំភើបជាមួយស្មាតហ្វូនថ្នាក់កណ្តាលគឺត្រកូល Reno Series ដែលពោរពេញគុណភាពខ្ពស់ជាមួយការរចនាបែបយុវវ័យ និងទាន់សម័យកាលបំផុត ព្រមទាំងមានតម្លៃសមរម្យ។ ថ្មីៗនេះ OPPO បានប្រកាសនូវស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួន OPPO Reno8 Series ចំនួន 3 ម៉ូដែល Reno8 $359 | Reno8 Z 5G $429 | Reno8 5G $569 ។

សម្រាប់ Reno8 5G ជាស្មាតហ្វូនដែលមានតម្លៃខ្ពស់ជាងគេបន្តិចនៅក្នុង Reno8 Series នេះក៏ព្រោះតែសមត្ថភាពកំពូល ប្រព័ន្ធកាមេរ៉ាកំពូល ម៉ាស៊ីនដំណើរការកំពូល និងការផ្លាស់ប្តូរគុណសម្បត្តិពិសេសៗជាច្រើនទៀត ដែលសមត្ថភាពកំពូលៗទាំងនេះភាគច្រើនឃើញបំពាក់តែនៅលើស្មាតហ្វូនតម្លៃខ្ទង់ពាន់ដុល្លារតែប៉ុណ្ណោះ។ ហើយវាត្រូវបានគេរំពឹងទុកខ្ពស់ជាស្មាតហ្វូនដែលលក់ដាច់ខ្លាំង និងផ្ទុះកក្រើកទីផ្សារយ៉ាងខ្លាំង។ នៅថ្ងៃទី1 កញ្ញា 2022 OPPO Reno8 5G បានធ្លាក់ទៅដល់ដៃម្ចាស់ហើយ បន្ទាប់ពីរង់ចាំយ៉ាងអន្ទះសារចង់ប៉ះ ចង់កាន់ និងចង់ប្រើមុនគេ។

នៅក្នុងឆ្នាំនេះ OPPO Reno8 5G ត្រូវបានយកចិត្តទុកដាក់ និងកែសម្រួលយ៉ាងល្អិតល្អន់តាំងពីរូបរាង សមត្ថភាព និងដំណើរការផ្សេងៗ ដើម្បីឲ្យវាកាន់តែក្លាយជាស្មាតហ្វូនល្អប្រសើរ និងទាក់ទាញដល់អ្នកប្រើប្រាស់បំផុត។ ដូចនេះតើមានអ្វីថ្មីនៅក្នុង Reno8 5G ? ក្នុងនាមខ្ញុំជាអ្នកសារព័ត៌មាន និងចូលចិត្តផ្នែកវិស័យបច្ចេកវិទ្យាថ្ងៃនេះសូមលើកយក Reno8 5G មកជជែក និងស្វែងយល់ពីមុខងារពិសេសៗអំពីស្មាតហ្វូនមួយនេះឲ្យកាន់តែច្បាស់ ៖
ការរចនាបថ គឺជាចំណុចសំខាន់ដ៏ធំ និងដំបូងបង្អស់ដែលអ្នកអាចមានអារម្មណ៍ភ្លាមៗនៅពេលដែលចាប់កាន់ OPPO Reno8 5G នៅក្នុងដៃ។ តួខ្លួនខាងក្រោយបានគ្របដណ្តប់ដោយពណ៌ចែងចាំងទាក់ភ្នែកជាមួយនឹងជម្រើស 2 ពណ៌ Shimmer Gold (ពណ៌មាសប្រណីត) និង Shimmer Black (ពណ៌ខ្មៅ) ជាមួយរចនាបថបែប OPPO Glow ផ្ទៃខ្នងក្រោយគ្រើមតែផ្តល់នូវអារម្មណ៍រលោង មិនឆក់ជាប់ស្នាមមម្រាមដៃ។ ជាពិសេសស្រទាប់ផ្ទៃខ្នងក្រោយនិងបណ្តុំកាមេរ៉ាគ្មានស្នាមថ្នេរ គ្មានចំណុចទើស និងមិនជាប់ធូលីតាមស៊ុមកាមេរ៉ាឡើយ។

Reno8 5G បំពាក់មកនូវអេក្រង់់ទម្លុះ 6.4អ៊ីង ប្រភេទ AMOLED 90Hz មិនតូចមិនធំពេក ជំនាន់ចុងក្រោយបង្អស់កម្រិត FHD+ អាចការពារសុខភាពភ្នែក និងធ្វើឲ្យការបង្ហាញកាន់តែស្រឡះ ជួយការពារភ្នែកពីពន្លឺពណ៌ខៀវជាមួយពណ៌នៃរូបភាពម៉ត់ច្បាស់បែបធម្មជាតិដែលទទួលស្គាល់ដោយ SGS។

Reno8 5G បំពាក់ដោយកាមេរ៉ាក្រោយចំនួន 3 គ្រាប់រួមមាន 50MP (កាមេរ៉ាមេ) + 8MP (កាមេរ៉ាពង្រីកមុំ) + 2MP (ម៉ាក្រូ) ចំណែកកាមេរ៉ាមុខទំហំ 32MP មានសមត្ថភាពបង្ហាញកម្រិតពណ៌ច្បាស់ និងស្រស់ស្អាត។ អ្វីដែលអស្ចារ្យនិងវិសេសវិសាលបំផុតគឺស្មាតហ្វូននេះបានបំពាក់នូវសេនស័រកំពូល 2 គ្រាប់ពី SONY គឺ IMX 766 (កាមេរ៉ាក្រោយ) និង IMX709 (កាមេរ៉ាមុខ) ដែលមានសមត្ថភាពខ្លាំងកាត់បន្ថយគ្រាប់ល្អិត និងធ្វើឲ្យរូបភាពភ្លឺច្បាស់គ្រប់ចំណុច និងស្រស់ថ្លាគ្រប់វេលាទោះស្ថិតក្នុងកម្រិតពន្លឺងងឹតបែបណាក៏ដោយ។

សមត្ថភាពកំពូលនៃកម្លាំងម៉ាស៊ីន Reno8 5G បំពាក់បន្ទះឈីបកំពូល Dimensity 1300 | 5G ដែលបន្ទះឈីបកំពូលបែបនេះភាគច្រើនមានតែនៅលើស្មាតហ្វូនថ្លៃៗខ្ទង់រាប់ពាន់ដុល្លារ។ ចំណែក RAM 8GB (+5GB) សរុប 13GB + ROM 256GB កម្លាំងម៉ាស៊ីនធំបែបនេះគ្មានភាពរអាក់រអួលទោះឆ្លាស់កម្មវិធីទៅមកក៏នៅតែរហ័ស ឯអង្គចងចាំធំបែបនេះទោះប្រើច្រើនឆ្នាំក៏មិនបារម្ភរឿងទំហំផ្ទុកដែរ។

Reno8 5G មានថាមពលថ្មទំហំ 4500mAh ទោះបីមិនធំពេកក៏ដោយប៉ុន្តែវាគ្រប់គ្រាន់សម្រាប់អ្នកប្រើប្រាស់ពេញមួយថ្ងៃ ទាំងការអូសលេង Facebook, TikTok និងមើលវីដេអូដោយមិនខ្លាចរឿងអស់ថ្ម។ លើសពីនេះវាបានបំពាក់ជាមួយបច្ចេកវិទ្យាសាកថ្មលឿន 80W SUPERVOOC សាកត្រឹម 5 នាទីអាចលេងហ្គេម 2 ម៉ោង។ សាកពេញ 100% ចំណាយពេលត្រឹម 30 នាទីតែប៉ុណ្ណោះ។

អ្វីដែលរង់ចាំបានមកដល់ហើយ… គ្រប់ចំណុចសុទ្ធតែកំពូលពី OPPO Reno8 5G តម្លៃ $569 មានលក់ហើយ! លោកអ្នកអាចរកទិញបានចាប់ពីថ្ងៃនេះតទៅជាមួយនឹងការថែមជូន៖ កាតាបស្ពាយ (តម្លៃ $19) និងស៊ីមស្មាតលេខពិសេស Bronze (តម្លៃ $54) ភ្ជាប់គម្រោង SurfLikeCrazy រយៈពេល 4ខែ រហូតដល់ថ្ងៃទី 08 ខែកញ្ញា ឆ្នាំ2022 នៅតាមបណ្តាហាងលក់ទូរស័ព្ទនានា។ សម្រាប់ព័ត៌មានលម្អិតបន្ថែមសូមចូលទៅក្នុងផេគហ្វ៊េសប៊ុកផ្លូវការរបស់ OPPO៕

Share This Post: