ខ្មែរណូត

ស្វែងរក

  • បច្ចេកវិទ្យា

    យន្តហោះដឹកអ្នកដំណើរ ក្បាលសត្វខ្លារខិន កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងនៅលើពិភពលោក

    BY Khmernote Media December 18, 2018
    យន្តហោះដឹកអ្នកដំណើរ ក្បាលសត្វខ្លារខិន កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងនៅលើពិភពលោក

    យន្តហោះដឹកអ្នកដំណើរ ដែលមានក្បាលយន្តហោះដូចជាក្បាលសត្វខ្លារខិន គឺជាយន្តហោះដំបូងគេលើលោក ដែលមានការរចនាម៉ូតដ៏ចម្លែកនេះ។ យន្តហោះដែលត្រូវបានគេគូររូបក្បាលសត្វខ្លារខិននៅផ្នែកខាងមុខនេះ ជាយន្តហោះប្រភេទ  E190-E2 របស់ក្រុមហ៊ុន Air Astana ដែលមានមូលដ្ឋានៅក្នុងសាធារណរដ្ឋកាហ្សាក់ស្ថាន។ បើយោងតាមលោក Foster ដែលជាអគ្គនាយកក្រុមហ៊ុនបានឲ្យដឹងថា​ ការសម្រេចច្នៃម៉ូតយន្តហោះដូចនេះ គឺដើម្បីទាក់ទាញការចាប់អារម្មណ៍ពីសំណាក់អ្នកធ្វើដំណើរ និងក្រុមហ៊ុនអាកាសចរណ៍មួយចំនួនផងដែរ។

    លោកបានបញ្ជាក់ថា រហូតមកទល់នឹងពេលនេះយ​ន្តហោះដែលមានក្បាលដូចជាក្បាលសត្វខ្លារខិននេះ ត្រូវបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការចំនួ​ ១ គ្រឿងហើយ និងមានការបញ្ជាទិញចំនួន ៤ គ្រឿងបន្ថែមទៀតនៅឆ្នាំ ២០១៩ ខាងមុខនេះ។ នេះមិនមែនជាលើកទីមួយឡើយ ដែលយន្តហោះដឹកអ្នកដំណើរត្រូវបានគេរចនារូបប្លែកៗបែបនេះ កាលពីលើកមុនក៏មានយន្តហោះក្បាលត្រីឆ្លាមផងដែរ។ លោកអ្នកអាចទស្សនារូបភាពរបស់យន្តហោះដ៏ចម្លែកនេះដូចខាងក្រោម៖

    អត្ថបទ៖ភក្តី

    ប្រភព៖dailymail

    Share This Post:
    MPO4D jitutoto mpo4d Mpoplay