៥ឆ្នាំចុងក្រោយនេះ ក្រសួងព័ត៌មាន បានចេញបណ្ណអ្នកសារព័ត៌មាន ជាង១ម៉ឺនបណ្ណ
- BY
- Oun Mey
- September 2, 2022
(ភ្នំពេញ)៖ ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ក្រសួងបានចេញអាជ្ញាបណ្ណ និងលិខិតអនុញ្ញាតបន្តអាជ្ញាបណ្ណគ្រប់ប្រទេសចំនួន២១៥៤អាជ្ញាបណ្ណ និងបានចេញបណ្ណអ្នកសារព័ត៌ និងបន្តសុពលភាពបណ្ណសារព័ត៌មានជាតិ និងអន្តរជាតិចំនួន១០ ០៣៣បណ្ណ។
នេះបើយោងតាមឯកឧត្តម មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានថ្លែងកាលពីថ្ងៃទី០១ ខែកញ្ញា ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំ កន្លងមករបស់ក្រសួងព័ត៌មាន» នៅទីស្តីការគណៈរដ្ឋមន្ត្រី។
ឯកឧត្តម មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មានបានលើកឡើងថាព្រមជាមួយគ្នានេះ ចំនួនអង្គភាពសារព័ត៌មានជាតិ និងបរទេស ព្រមទាំងអ្នកសារព័ត៌មានជាតិ និងបរទេស មានការកើនឡើងជារៀងរាល់ឆ្នាំ ដែលនេះបានបង្ហាញអំពីលំហរសេរីភាពសារព័ត៌មាននៅកម្ពុជា។ ជាក់ស្តែងមកដល់ពេលបច្ចុប្បន្ននេះអង្គភាពសារព័ត៌មានជាតិ និងបរទេសដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន មានចំនួន២១៥៤អង្គភាព(ផ្សាយបែបបុរាណនិងបែបទំនើប) មានការកើនឡើងចំនួន៥៥៨អង្គភាព បើធៀបនឹងឆ្នាំ២០១៨ ស្មើនឹង២៧,៣០៕
- Share This Post:


