Short News
រដ្ឋមន្ត្រីនៃរដ្ឋ Texas បានចេញមកអះអាងថា រកឃើញអ្នកជម្ងឺអុតស្វា(Monkey pox)បានបាត់បង់ជីវិត ដែលជាករណីដំបូងបង្អស់ ដែលបានកើតឡើងនៅសហរដ្ឋអាមេរិក
BY Oun Mey
September 2, 2022
សហរដ្ឋអាមេរិក៖ យោងតាមសារព័ត៌មាន ABC News បានរាយការណ៍ថា ក្រុមសមត្ថកិច្ចសម្រាប់ផ្តល់សេវាសុខភាពរដ្ឋតិចសាស់
បានលាតត្រដាងកាលពីថ្ងៃអង្គារ ទី ៣០ ខែសីហា ថាមានមនុស្សពេញវ័យម្នាក់ដែលរស់នៅក្នុង Harris County ហើយត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជម្ងឺអុតស្វា បានបាត់បង់ជីវិតហើយ។ យ៉ាងណាមិញ មន្ត្រីជំនាញមិនទាន់បញ្ជាក់ពីមូលហេតុពិតនៃការស្លាប់ជាផ្លូវការនោះទេ ព្រោះមិនទាន់ដឹងច្បាស់ថា តើការបាត់បង់ជីវិតនេះដោយសារតែកើតជម្ងឺអុតស្វារឺយ៉ាងណានោះទេ ម្យ៉ាងវិញទៀតដោយសារតែអ្នកជំងឺមានអង់ទីគ័រការពាររាងកាយចុះខ្សោយយ៉ាងធ្ងន់ធ្ងរថែមទៀតផង។
