ខ្មែរណូត

ស្វែងរក

Short News

ក្រុម​អវកាសយានិក​ចិន​មួយ​ក្រុម​បាន​បាញ់​បង្ហោះ​យានអវកាស​ដំបូង​ដោយ​ជោគជ័យ

BY Oun Mey September 3, 2022

ចិន៖ កាលពីថ្ងៃទី ២ ខែកញ្ញា សារព័ត៌មាន Thairath បានចេញផ្សាយរូបភាពនៃបេសកកម្មរបស់ក្រុមអវកាសយានិក “Shenzhou-14” ដែលបានចេញ “Spacewalk” ឬបេសកកម្មនៅខាងក្រៅយានអវកាស ដែលស្ថិតនៅខាងក្រៅស្ថានីយ៍អវកាស Tian Gong របស់ចិន យោងតាមរបាយការណ៍ព័ត៌មានបង្ហាញថា អវកាសយានិក Chen Dong និង Liu Yang បានបញ្ចប់ដោយជោគជ័យក្នុងការដើរលើលំហដំបូង ដោយចេញទៅដំឡើងឧបករណ៍ និងកែតម្រូវទីតាំងនៃឧបករណ៍ការពារសំឡេងនៃម៉ូឌុលមន្ទីរពិសោធន៍ Wentian ដែលចំណាយពេលប្រហែល ៧ ម៉ោង ដោយមានអវកាសយានិក Tsai Su Ze ជាអ្នកផ្តល់ជំនួយខាងបច្ចេកទេសនៅខាងក្នុងយានអវកាស។

Share This Post: