Short News

ពិតជាអាយុថ្លៃមែន! អនុប្រធានាធិបតីអាហ្សង់ទីនបានរួចផុតពីការធ្វើឃាត ក្រោយក្មាន់កាំភ្លើងបាញ់មិនផ្ទុះ

BY
Oun Mey
September 3, 2022

នេះបានគេហៅថា ទឹកដោះម្ដាយថ្លៃពិតមែន ដោយអនុប្រធានាធិបតីអាហ្សង់ទីនម្នាក់នេះ បានគេចផុតពីការធ្វើឃាតបានយ៉ាងមិនគួរឱ្យជឿ បន្ទាប់ពីកាំភ្លើងរបស់ជនសង្ស័យបានបាញ់មិនចេញគ្រាប់ នៅពេលដែលជនសង្ស័យបានភ្ជង់កាំភ្លើងសំដៅមកលើរូបគាត់។ ខ្មាន់កាំភ្លើងបានធ្វើសកម្មភាពខុសបច្ចេកទេសនេះ ទៅលើលោកស្រី Cristina Fernandez de Kirchner ខណៈដែលគាត់កំពុងស្វាគមន៍អ្នកគាំទ្រនៅខាងក្រៅផ្ទះ បន្ទាប់ពីត្រឡប់មកពីតុលាការ ក្រោយប្រឈមនឹងការចោទប្រកាន់ពីបទ «ពុករលួយ»។ លោក Alberto Fernandez ដែលជាប្រធានាធិបតីរបស់អាហ្សង់ទីនបាននិយាយថា កាំភ្លើងមួយនោះមាន ៥គ្រាប់ ប៉ុន្ដែវាបានជាប់គាំងបាញ់មិនចេញគ្រាប់នោះទេ។

Share This Post: