ក្មេងប្រុសចេះ១៥ភាសា ធុច សាលិក ប្រាប់ថាឪពុកខ្លួនវះកាត់រួចរាល់ និងមានសុវត្ថិភាព
- BY
- Naren
- September 3, 2022
(ភ្នំពេញ)៖ នៅចាំក្មេងប្រុសចេះ១៥ភាសាក្នុងទឹកដីខេត្តសៀមរាបដែលមានឈ្មោះល្បីល្បាញដែលឬទេ? កាលពីថ្មីៗនេះ ធុច សាលិក បានសម្តែងការព្រួយបារម្ភជាខ្លាំងដែលឪពុករបស់ខ្លួនត្រូវវះកាត់ជាបន្ទាន់ក៏ព្រោះតែមានជំងឺការបង្ករោគពីធ្មេញ Dental Infection។ ទោះបីជាយ៉ាងណាកាលពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២២ ធុច សាលិក បានប្រាប់ពីស្ថានភាពរបស់ឪពុករបស់ខ្លួនក្រោយពេលវះកាត់រួច ដោយបានសរសេររៀបរាប់ថា៖

«លោកតា ឃិត ឈឿន និងក្រុមគ្រួសារតែងតែជួយជ្រោមជ្រែងគ្រួសារចៅតែងតែមានគុណដល់ចៅរហូតដល់ចៅមានអារម្មណ៍ថាក្រែងក្នុងចិត្តជាខ្លាំង តែទោះបីជាយ៉ាងណាលោកនិងកូនចៅតែងតែមានទឹកចិត្តអាណិតស្រលាញ់តែងតែយល់សុខទុកកូនចៅ ពេលមានអាសន្នអន់ក្រយ៉ាងណាលោកតែងជួយចែករំលែកសម្រាលបន្ទុកទោះបីតាតាក៏កំពុងជួបការលំបាកដូចចៅដែរ។ ជាក់ស្តែងពេលនេះពុកបង្កើតរបស់ចៅបានមានជំងឺក្នុងស្ថានភាពធ្ងន់រហូតត្រូវវះកាត់ជាបន្ទាន់ ភ្លាមៗដែរលោកតាក៏បានជួយសង្គ្រោះចៅក្នុងស្ថានភាពទីទាល់នេះចៅសែនរំភើបរហូតដល់ស្រក់ទឹកភ្នែក ព្រោះនេះពិតជាពាក់ព័ន្ធដល់រឿងអាយុជីវិតរបស់ពុក។ ពេលនេះពុកបានរួចផុតមានសុវត្ថិភាព ចៅនិងបងប្អូនពិតអគុណតា។ នៅមានពូមីងបងប្អូនមួយចំនួនទៀតដែលមានទឹកចិត្តចូលរួមគ្នាបន្តិចម្នាក់ៗបាននាំអោយខ្ញុំនិងបងប្អូនបានដោះទាល់»៕




- Share This Post:






