សិល្បៈ

បេក្ខភាពបវរកញ្ញាភេទទី៣ Miss International Queen វៀតណាម ស្លាប់ទាំងវ័យក្មេង ក្រោយមានជំងឺមហារីក​ដំណាក់កាលចុង​ក្រោយ

BY
Naren
September 4, 2022

(សិល្បៈ)៖ តារាម៉ូដែលភេទទី៣ Châu Kim Sang ជាខ្មែរកម្ពុជាក្រោម និងជាបេក្ខភាពបវរកញ្ញាភេទទី៣ Miss International Queen របស់ប្រទេសវៀតណាម បានទទួលមរណភាពនៅរសៀលថ្ងៃទី៣ ខែកញ្ញា បន្ទាប់ពីប្រយុទ្ធជាមួយជំងឺមហារីកយ៉ាងយូរ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Zing News បានឱ្យដឹងថាតារាម៉ូដែលភេទទី៣រូបនេះ បានសម្រាកនៅមន្ទីរពេទ្យតាំងពីខែកក្កដា ឆ្នាំ២០២១ ហើយបានធ្វើការវះកាត់ជាច្រើនលើក។

នៅថ្ងៃចុងក្រោយនៃជីវិតរបស់លោក សុខភាពរបស់តារាម៉ូដែលភេទទី៣រូបនេះខ្សោយ ស្លេកស្លាំង មិនអាចដើរបាន និងពិបាកទំនាក់ទំនង។ Châu Kim Sang កើតនៅឆ្នាំ ១៩៩៦ ជាខ្មែរកម្ពុជាក្រោម មកពីខេត្តអានយ៉ាង។ នាងបានចូលរួមក្នុងកម្មវិធី Miss International Queen Vietnam ចំនួនពីររដូវកាល (Miss International Queen Vietnam) ២០១៩ (TOP10) និង ២០២០ (TOP15)។ បន្ទាប់ពីប្រលងរួច នាងធ្វើការក្នុងវិស័យម៉ូដ តារាម៉ូដែលរូបនេះត្រូវបានអ្នកធ្វើការក្នុងអាជីពដូចគ្នាសរសើរថាមានមុខមាត់ស្អាត គួរឲ្យស្រលាញ់ និងចេះស្តាប់បង្គាប់ ហើយត្រូវបានមិត្តភក្តិ និងសហការីស្រលាញ់រាប់អាន៕

Share This Post: