កូរ៉េខាងត្បូងបង្កើនកម្រិតប្រកាសអាសន្នចំពោះព្យុះទីហ្វុង Hinnamnor ខណៈអាជីវកម្ម និងជើងហោះហើរមួយចំនួនត្រូវបានផ្អាក
- BY
- Oun Mey
- September 5, 2022
កូរ៉េខាងត្បូង៖ ប្រទេសកូរ៉េខាងត្បូងនៅថ្ងៃចន្ទ ទី៥ ខែកញ្ញានេះបានចេញសេចក្តីណែនាំអំពីបញ្ហាអាកាសធាតុ និងបានបង្កើនកម្រិតប្រកាសអាសន្នទៀតផងចំពោះព្យុះទីហ្វុង Hinnamnor ដែលអាចបង្កការគំរាមគំហែងខ្លាំងនៅតាមតំបន់មួយចំនួននាពេលដ៏ខ្លីខាងមុខនេះ។ ព្យុះទីហ្វុង Hinnamnor បានធ្វើដំណើរចេញពីតំបន់ភាគខាងជើងប្រទេសក្នុងល្បឿន ១៩គីឡូម៉ែត្រក្នុងមួយម៉ោង ខណៈព្យុះនេះនឹងបន្តដំណើរឆ្ពោះទៅកាន់តំបន់ភាគត្បូង ដែលមានចម្ងាយប្រមាណជា ៩០គឺឡូម៉ែត្រពីកំពង់ផែក្រុង Busan នៅព្រឹកស្អែកនេះ។ តាមការព្យាករណ៍ព្យុះទីហ្វុង Hinnamnor នឹងបង្កឲ្យមានខ្យល់បោកបក់យ៉ាងខ្លាំង និងបង្កឲ្យមានភ្លៀងធ្លាក់យ៉ាងច្រើនផងដែរ។

- Share This Post:


