រឿង “Bad Romeo” របស់ Mario Maurer និង Yaya Urassaya ទទួលបានការកោតសរសើរខ្លាំងពីអ្នកគាំទ្រ
- BY
- Naren
- September 5, 2022
(ថៃ)៖ រឿងភាគដែលកំពុងធ្វើការចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ប៉ុស្តិ៍លេខ ៣ របស់ថៃរឿង “Bad Romeo” ដែលដោយសម្តែងលោក Mario Maurer និងកញ្ញា Yaya Urassaya ទទួលបានការសរសើរនិងគាំទ្រខ្លាំងពីទស្សនិកជន។ លើសពីនេះទៅទៀត “Bad Romeo” ក្លាយជារឿងភាគថៃដែលមានអ្នកមើលច្រើនជាងគេបំផុតទាំង១១ នៅលើ Ch3 Plus ថែមទៀតផង។

កាលពីសប្តាហ៍មុនរឿងភាគនេះលើ Netflix ជាប់ចំណាត់ថ្នាក់លេខ១ នៅប្រទេសថៃ លេខ៤ នៅម៉ាឡេស៊ី និងលេខ៦ នៅវៀតណាម និងឥណ្ឌូនេស៊ី។ ជារៀងរាល់សប្តាហ៍ រឿង “Bad Romeo” តែងតែល្បីនៅលើ Twitter ប្រទេសថៃ ដោយអ្នកគាំទ្រក្នុងស្រុកជាច្រើនក៏ចង់ឱ្យពួកគេ សម្តែងជាមួយគ្នាក្នុងគម្រោងថ្មីៗផ្សេងទៀតក្នុងពេលឆាប់ៗ ដោយសារតែការសម្តែងនិងភាពស៊ីចង្វាក់គ្នាគួរឱ្យចង់ទស្សនា៕


ប្រភព៖ thaiupdate
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






