ខ្មែរណូត

ស្វែងរក

  • PR

    ក្រុមហ៊ុន​ ASUS បានរៀបចំកម្មវិធីជួបជុំអ្នកគាំទ្រផលិតផលROGប្រចាំប្រទេសកម្ពុជា

    BY Khmernote Media December 17, 2018
    ក្រុមហ៊ុន​ ASUS បានរៀបចំកម្មវិធីជួបជុំអ្នកគាំទ្រផលិតផលROGប្រចាំប្រទេសកម្ពុជា

    ភ្នំពេញ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨៖ ក្រុមហ៊ុនASUSបានរៀបចំកម្មវិធីជួបជុំប្រិយមិត្តរបស់ខ្លួននៅ Raintreeដោយមានការដាក់តាំងបង្ហាញនូវផលិផលចុងក្រោយជាច្រើនរួមមាន៖FX505ដែលជាម៉ូដែលអាចធ្វើការឌីស៉្សាញនិងលេងហ្គេមធុនមធ្យមដែលមានតម្លៃសមរម្យបំផុត រួមទាំងម៉ូដែលកំពូលផ្សេងទៀតដូចជាGL704 GX501និងGM501ជាដើម។

    មិនតែប៉ុណ្ណោះលោកLawrence LIUដែលជាប្រធានគ្រប់គ្រងផលិតផលASUSប្រចាំប្រទេសកម្ពុជាបានចែករំលែកនូវការយល់ដឹង និងបទពិសោធន៍ជាច្រើនទាក់ទងជាមួយផលិផលROGសំរាប់ជាចំណេះដឹងទៅកាន់អ្នកចូលរួមទាំងឡាយ។

    លោកក៏បានបន្តប្តេជ្ញាចិត្តថានឹងនាំយកបច្ចេកវិទ្យាទំនើបៗចុងក្រោយបង្អស់សំរាប់ទីផ្សារមួយនេះរួមទាំងមានតម្លៃសមរម្យទៅនឹងគុណភាព ដើម្បីអោយសាកសមទៅនឹងទីផ្សារដែលមានសក្តានុពលភាពមួយនេះ។

    ក្រៅពីនេះយើងក៏ឃើញមានវត្តមានរបស់តារាល្បីៗប្រចាំYoutubeកម្ពុជា រួមទាំងក្រុមNeverផងដែរ។ លើសពីនេះទៅទៀតកម្មវិធីនេះមានការចាប់រង្វាន់សំរាប់ភ្ញៀវកិត្តិយសគ្រប់រូបដែលបានចូលរួម ថែមទាំងមានការប្រកួតហ្គេមDota2លក្ខណៈមិត្តភាពដែលកាន់តែញ៉ាំងបរិយាកាសអោយកាន់តែមានភាពសប្បាយរីករាយថែមមួយកំរិតទៀត។ បើយោងទៅតាមក្រុមការងារASUSបានបញ្ជាក់ថាវត្តមានភ្ញៀវដែលបានមកចូលរួមមានលើសពីអ្វីដែលក្រុមការងារបានរំពឹងទុក ហើយយ៉ាងហោចណាស់២០០នាក់ដែលបានចូលរួមធ្វើការគាំទ្រ និងចូលរួមយ៉ាងសកម្មនៅក្នុងកម្មវិធីនេះ៕

     

    Share This Post:
    MPO4D jitutoto mpo4d Mpoplay