Short News

ទីបំផុតលោកស្រី Liz Truss ឈ្នះឆ្នោតក្លាយជា​នាយករដ្ឋមន្ត្រីថ្មីនៃប្រទេសអង់គ្លេស ដូចដែលបានរំពឹងទុកមែន!

BY
Oun Mey
September 6, 2022

អង់គ្លេស៖ យោងតាមសារព័ត៍មាន  Dailymail បានរាយការណ៍ថា កាលពីថ្ងៃទី ០៥ កញ្ញាវេលាម៉ោង ១៨:៣០ ល្ងាច លោក Sir Graham Brady ប្រធានគណៈកម្មាធិការគណបក្សអភិរក្សនៃសភាតំណាងរាស្រ្ដអង់គ្លេសដែលត្រូវបានគេស្គាល់ថាជា ‘1922 commitee’ បានប្រកាសលទ្ធផលនៃសមាជិកគណបក្សអភិរក្សនៅទូទាំងប្រទេសថា៖​  រដ្ឋមន្ត្រីការបរទេស លោកស្រី Liz Truss អាយុ ៤៧ ឆ្នាំបានយកឈ្នះអតីតរដ្ឋមន្ត្រីហិរញ្ញវត្ថុ លោក Richie Sunak អាយុ ៤២ ឆ្នាំដោយសម្លេង ៨១,៣២៦ ទល់នឹង ៦០,៣៩៩ តាមរយៈសម្លេងឆ្នោតនេះ លោកស្រីបានក្លាយជានាយករដ្ឋមន្ត្រីថ្មី ដូច​ការ​រំពឹង​ទុក​យ៉ាងពិតប្រាកដមែន បន្ទាប់​ពី​លោក Boris Johnson ដែល​រង​សម្ពាធ​រហូត​ដល់​លោក​ត្រូវ​លាលែង​ពី​តំណែង​ប្រធាន​គណបក្ស​អភិរក្ស​កាលពី​ថ្ងៃ​ទី​៧ ខែ​កក្កដា​កន្លង​មក។

Share This Post: