Short News

ស្ថានីយ៍មួយចំនួននៅវៀតណាមកំពុងខ្វះប្រេងឥន្ទនៈសម្រាប់លក់ឲ្យអតិថិជន

BY
Oun Mey
September 6, 2022

វៀតណាម៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន VN Express​ កាលពីថ្ងៃអាទិត្យ ទី៤ ខែកញ្ញានេះបានឲ្យដឹងថា មានស្ថានីយ៍លក់ប្រេងឥន្ទនៈមួយចំនួននៅក្នុងទីក្រុងហាណូយ និងនៅក្នុងខេត្តភាគខាងជើងនៃប្រទេសវៀតណាមដូចជាខេត្ត Thai Nguyen និងខេត្ត Vinh Phuc បានអស់ប្រេងឥន្ទនៈនិងហ្គាសម្រាប់លក់ឲ្យអតិថិជន។ ហេតុការណ៍នេះបានកើតឡើងនៅ ២ថ្ងៃប៉ុណ្ណោះ មុនពេលដែលអាជ្ញាធរវៀតណាមនឹងធ្វើការកំណត់តម្លៃប្រេងឥន្ទនៈជាថ្មីម្តងទៀតសម្រាប់ឲ្យដាក់លក់នៅលើទីផ្សារទូទាំងប្រទេសវៀតណាម។

Share This Post: