តុលាការជប៉ុនបានច្រានចោលបណ្ដឹង ហាមឃាត់ការប្រើប្រាស់ថវិកាជាតិ សម្រាប់ពិធីបុណ្យមរណទុក្ខថ្នាក់រដ្ឋជូនអតីតនាយករដ្ឋមន្ត្រីលោក អាបេ ស៊ីនហ្សូ
- BY
- Oun Mey
- September 6, 2022
តុលាការស្រុកក្នុងខេត្តសៃតាម៉ា ភាគខាងជើងនៃទីក្រុងតូក្យូ បានច្រានចោលនូវសំណើរបស់ក្រុមពលរដ្ឋ សម្រាប់ការបង្គាប់ឱ្យមានការហាមឃាត់ការប្រើប្រាស់ថវិកាជាតិ សម្រាប់ពិធីបុណ្យសពថ្នាក់រដ្ឋជូនអតីតនាយករដ្ឋមន្ត្រីលោក អាបេ ស៊ីនហ្សូ។ គួរឱ្យដឹងដែរថា រដ្ឋាភិបាលជប៉ុនគ្រោងនឹងរៀបចំពិធីបុណ្យសពរដ្ឋរបស់លោក អាបេ នៅទីក្រុងតូក្យូនៅថ្ងៃទី២៧ ខែកញ្ញានេះ។ ក្រុមពលរដ្ឋអះអាងក្នុងបណ្តឹងនេះថា គ្មានហេតុផលផ្លូវច្បាប់ត្រូវធ្វើពិធីបុណ្យសពនេះទេ ហើយការប្រារព្ធនឹងបំពានលើសេរីភាពនៃការគិត និងសម្បជញ្ញៈ ដែលបានធានាដោយរដ្ឋធម្មនុញ្ញ។

- Share This Post:


