ខ្មែរណូត

ស្វែងរក

Short News

ឪពុកម្តាយ បន្តដង្ហោយហៅសាច់ញាតិឲ្យចាកចេញពីចម្ការលោក ខឹម វាសនា ត្រលប់ទៅស្រុកកំណើតវិញ

BY Oun Mey September 6, 2022

ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា ឪពុកម្តាយ ឬអាណាព្យាបាល បន្តដង្ហោយហៅ សាច់ញាតិ ឱ្យចាកចេញពី ចម្ការ លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ត្រលប់ទៅស្រុកកំណើតវិញព្រោះសាច់ញាតិ ជាទីស្រឡាញ់របស់ខ្លួន ត្រូវបានពង្វក់ឱ្យចូលទៅរស់នៅក្នុងចម្ការលោក ខឹម វាសនា ក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប ហើយមិនព្រមចេញមកជួប ឪពុកម្តាយ ឬអាណាព្យាបាលឡើយ។

Share This Post: