បទ ‘Pink Venom’ របស់ BlackPink ត្រូវបានហាមឃាត់មិនអាចចាក់ផ្សាយលើទូរទស្សន៍កូរ៉េខាងត្បូង KBS
- BY
- Oun Mey
- September 6, 2022
(កូរ៉េខាងត្បូង)៖ បទចម្រៀងចុងក្រោយរបស់ BlackPink ទទួលបានសមិទ្ធិផលគួរឱ្យកោតសរសើរជាច្រើន ប៉ុន្តែក៏ត្រូវបានហាមឃាត់មិនឱ្យចាក់ផ្សាយព្រោះវាបំពានបទប្បញ្ញត្តិរបស់ស្ថានីយ៍ទូរទស្សន៍។ កាលពីថ្ងៃទី០៥ ខែកញ្ញា Kpopstarz News បានរាយការណ៍ថាបទចម្រៀង Pink Venom របស់ BlackPink ត្រូវបានហាមឃាត់ជាផ្លូវការដោយ KBS ។ KBS (ប្រព័ន្ធផ្សព្វផ្សាយកូរ៉េ) គឺជាស្ថានីយ៍ទូរទស្សន៍ដ៏មានឥទ្ធិពលបំផុតនៅក្នុងទឹកដីកូរ៉េ គឺជាស្ថានីយ៍ទូរទស្សន៍ដែលគ្រប់គ្រងដោយរដ្ឋាភិបាល។

- Share This Post:


