សិល្បៈ

បទខ្មែរមួយរងការរិះគន់ថាសាច់ភ្លេងចម្លងពីបទវៀតណាម, តែពេលនេះម្ចាស់បទក៏បានបកស្រាយបែបនេះ 

BY
Naren
September 6, 2022

(ភ្នំពេញ)៖ តារាចម្រៀង Hiphop ឯករាជ្យ គឺលោក ច័ន្ទ អ៊ីតាន ជាទូទៅតែតែងបង្ហាញចម្រៀងភ្ជាប់ជាមួយ Music video ក្រោយពីទទួលបានការគាំទ្រនូវបទចម្រៀងនាពេលកន្លងមក។ នៅដើមខែកញ្ញានេះ លោក ច័ន្ទ អ៊ីតាន ក៏បានសហការជាមួយនឹងតារាចម្រៀង ណាណាក់ នៅក្នុងបទ «ចិត្តសេសសល់» ដែលជាប្រភេទបទមនោសញ្ចេតនា មានការគាំទ្រខ្លាំងពីទស្សនិកជន។

ជាមួយនឹងការគាំទ្រក៏មានការបញ្ចេញមតិពីមហាជនមួយចំនួនថាបទចម្រៀងចំណងជើង «ចិត្តសេសសល់» បានចម្លងបទចម្រៀងវៀតណាម ចំណងជើង CHÚNG TA CỦA HIỆN TẠI  របស់លោក SƠN TÙNG M-TP។ ក្រោយរងការរិះគន់ លោក ច័ន្ទ អ៊ីតាន ក៏បានផ្តល់បទសម្ភាសន៍ជាមួយនឹងក្រុមការងារខ្មែរណូត បកស្រាយយ៉ាងដូច្នេះថា៖

«រៀងរាល់ពេលដែលមុនចេញ MV បទចម្រៀងនីមួយៗ​ក្រុមការងារតែងតែធ្វើការត្រួតពិនិត្យ ដាក់ចេញនូវផែនការច្បាស់លាស់ ក្រោយពេលដែលបានបញ្ចេញបទចម្រៀង«ចិត្តសេសសល់» លោកក៏បានជ្រាបពីការរិះគន់ពីសំណាក់មហាជនដែលថាបទនេះស្រដៀង, ចម្លងពីបទបរទេស (វៀតណាម)។ ចំពោះការបកស្រាយ លោកក៏បានបន្ថែមថា ចំពោះបទចម្រៀងប្រភេទ មនោសញ្ចេតនាបែបនះ តែងតែមានភាពស្រដៀងគ្នា ហើយអំឡុងពេលនិពន្ធបទភ្លេង ក្រុមការងារលោកក៏បាន inspired ចេញពីបទប្រភេទមនោសញ្ចេតនា មានsaxophone ជាដើម ក៏ធ្វើឱ្យអ្នកស្តាប់មានអារម្មណ៍ថាស្រដៀង។ ទោះយ៉ាងណាតារាចម្រៀងរូបនេះបន្តថា លោកមិនបដិសេធព្រោះលោកគោរពការគិតរបស់អ្នកស្តាប់»៕

Share This Post: