ក្រុមអ្នកជួយសង្គ្រោះបានចេញវិញ្ញាបនបត្រ ជូនក្មេងប្រុសអាយុ ៤ឆ្នាំម្នាក់ ក្រោយខលទៅរកក្រុមសង្គ្រោះអោយមកជួយម្តាយដែលកំពុងតែ សន្លប់បាត់ស្មារតី
- BY
- Oun Mey
- September 7, 2022
អូស្ត្រាលី៖ កាលពីថ្ងៃទី ៦ ខែកញ្ញា សារព័ត៌មាន BBC បានសរសើរក្មេងប្រុសដែលមានឈ្មោះថា Aussie អាយុ ៤ ឆ្នាំម្នាក់ដែលបានទូរស័ព្ទទៅកាន់សេវាសង្គ្រោះបន្ទាន់ ដើម្បីសុំអោយជួយម្តាយរបស់នាងដែលបានសន្លប់នៅក្នុងគេហដ្ឋាន ដែលស្ថិតនៅទីក្រុង Lunceston រដ្ឋ Tasmania ប្រទេសអូស្ត្រាលី។
ដោយឧបទ្ទវហេតុនេះ បានកើតឡើងមួយថ្ងៃបន្ទាប់ពីលោកស្រី Wendy Cocker បានបង្រៀនកូនប្រុសអាយុ ៤ឆ្នាំរបស់គាត់ឈ្មោះ Monty Cocker ពីរបៀបដោះសោស្មាតហ្វូន និងទូរស័ព្ទដើម្បីហៅទៅសេវាសង្គ្រោះបន្ទាន់ក្នុងករណីមានគ្រោះមហន្តរាយ ប៉ុន្តែ អ្នកស្រី Cocker មិននឹកស្មានថាកូនប្រុសរបស់គាត់នឹងប្រើអ្វីដែលគាត់បានបង្រៀននៅថ្ងៃបន្ទាប់នោះទេ។

- Share This Post:


