ប៉ាគីស្ថានកំពុងតែព្រួយភ៏យខ្លាចបឹងធំជាងគេបាក់ ប្រសិនបើ កម្ពស់ទឹកហក់ឡើងធ្វើឲ្យវិបត្តិទឹកជំនន់កាន់តែធ្ងន់ធ្ងរ
- BY
- Oun Mey
- September 7, 2022
ប៉ាគីស្ថាន៖ កាលពីថ្ងៃទី ៦ ខែកញ្ញាឆ្នាំ សារព័ត៌មាន BBC បានរាយការណ៍អំពីទឹកជំនន់ដ៏គួរឱ្យព្រួយបារម្ភនៅក្នុងប្រទេសប៉ាគីស្ថានដោយមន្ត្រីប៉ាគីស្ថានកំពុងព្យាយាមរារាំងបឹង Manchar ក្នុងតំបន់ Sindh ភាគអាគ្នេយ៍ពីការផ្ទុះ ដែលអាចបណ្តាលឱ្យមានបរិមាណទឹកយ៉ាងច្រើនហៀរចេញពីបឹង បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកក្នុងរដូវវស្សា ដោយសារតែកម្រិតទឹកនៅបឹង Manchar ដែលជាបឹងដ៏ធំបំផុតនៅក្នុងប្រទេសប៉ាគីស្ថាន កើនឡើងដល់កម្រិតគ្រោះថ្នាក់។ ជាមួយគ្នានេះដែរ កាលពីថ្ងៃអាទិត្យកន្លងមក អាជ្ញាធរប៉ាគីស្ថានបានព្យាយាមបំបែកទឹកពីបឹង Manchar ជាហេតុបង្កឲ្យមានជំនន់ទឹកជំនន់ភ្លាមៗក្នុងក្រុងចំនួន២នៅតាមជនបទ ហើយក៏ត្រូវបញ្ជាអោយប្រជាជន រាប់សែននាក់ក្នុងភូមិចំនួន ៤០០ បានធ្វើចំណាកស្រុក។

- Share This Post:


