សិល្បៈ

ការស្ទង់មតិ៖ ប្រជាជនកូរ៉េជាង ៥០% ជំទាស់នឹងការលើកលែងលើក្រុម BTS ពីការចូលបម្រើយោធា

BY
Naren
September 7, 2022

យោងតាមគេហទំព័រ AllKpop ថ្មីៗនេះ Jowon C&I ដែលជាក្រុមហ៊ុនជំនាញក្នុងការស្ទង់មតិសាធារណៈ បានធ្វើការស្ទង់មតិមួយថាតើ BTS គួរតែត្រូវបានលើកលែងពីការបម្រើយោធាដែរឬទេ។ ក្នុងចំណោមអ្នកឆ្លើយការស្ទង់មតិសរុបចំនួន១,០០១នាក់ ៤០.១% បានឆ្លើយតបចំពោះការពេញចិត្តចំពោះការលើកលែងផ្នែកយោធាពិសេស នៅសល់ ៥៤.១% បានជំទាស់។

កាលពីថ្ងៃទី៣១ ខែសីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ Lee Jong Seop បានលើកឡើងពីការបើកការស្ទង់មតិសាធារណៈលើបញ្ហានៃការបម្រើយោធារបស់ BTS ។ នៅពេលដែលភាពចម្រូងចម្រាសកាន់តែធ្ងន់ធ្ងរ លោកបានពន្យល់ថា ក្រសួងការពារជាតិនឹងមិនធ្វើការស្ទង់មតិសាធារណៈណាមួយលើបញ្ហាសេវាយោធាទេ។ ក្រុម BTS ដែលបានបង្ហាញខ្លួនជាលើកដំបូងក្នុងឆ្នាំ២០១៣ ទទួលបានសមិទ្ធិផលជាច្រើនរាប់មិនអស់ បានក្លាយជាក្រុមល្បីបំផុតនៅលើពិភពលោក។ បញ្ហានៃការលើកលែងយោធាសម្រាប់ BTS គឺមានភាពចម្រូងចម្រាស ជាពិសេសនៅពេលដែលសមាជិកក្រុមមួយគឺលោក Jin នឹងត្រូវចូលរួមនៅចុងឆ្នាំនេះ ដោយផ្អែកលើគោលការណ៍នៃការចុះឈ្មោះចូលបម្រើការងារយោធា៕

ប្រភព៖ allkpop

Share This Post: