សិល្បៈ

តារារ៉េប វណ្ណដា និងសិល្បករសិល្បការិនី២រូបទៀត នឹងតំណាងកម្ពុជា សម្តែងនៅលើឆាកអន្ដរជាតិ ASEAN Music Showcase Festival នៅឯប្រទេសសិង្ហបុរី

BY
Naren
September 7, 2022

(ភ្នំពេញ)៖ បន្ទាប់ពីជោគជ័យការប្រគំតន្រ្ដី SKULL TOUR នៅតាមបណ្តាខេត្តក្នុងប្រទេសកម្ពុជា ពេលនេះ តារាចម្រៀងប្រចាំផលិតកម្ម Baramey គឺ លោក វណ្ណដា កញ្ញា កៅ សុភា និងលោក វណ្ណថាន ក៏នឹងត្រូវតំណាងកម្ពុជា ចូលរួមសម្តែងក្នុងមហោស្រពតន្ត្រីអាស៊ាន (ASEAN Music Showcase Festival) ដែលនឹងធ្វើឡើងនៅក្នុងប្រទេសសឹង្ហបុរី។

យោងតាមការបង្ហោះពីហ្វេសប៊ុកផ្លូវការរបស់ផលិតកម្ម baramey បានបង្ហោះរូបភាព លោក វណ្ណដា កញ្ញា កៅ សុភា និងលោក វណ្ណថាន ដោយបានភ្ជាប់ជាមួយនឹងសំណេរថា ៖ «សិង្ហបុរី ជួបគ្នាឆាប់ៗនេះណា! នេះគឺជាកិតិ្ដយសរបស់ពួកយើងដែលអាចធ្វើការតំណាងឱ្យប្រទេសកម្ពុជាលើកដំបូងនៅលើឆាកអន្ដរជាតិនៅឯប្រទេសសិង្ហបុរីដោយផ្ទាល់»។ សូមបញ្ចាក់ថា កម្មវិធី ASEAN Music Showcase Festival នឹងធ្វើឡើងរយៈពេល២ថ្ងៃ នៅថ្ងៃទី១០ និង១១ ខែកញ្ញា ឆ្នាំ២០២២ នៅប្រទេសសិង្ហបុរី មានការចូលរួមពីសិល្បករ សិល្បការិនីជាង៤០រូប មកពី១១ប្រទេស៕

Share This Post: