នេះហើយសេចក្តីស្រឡាញ់របស់ម្តាយ! ម្តាយជនជាតិឥណ្ឌាម្នាក់ហ៊ាន ប្រយុទ្ធជាមួយខ្លាដោយដៃទទេ ដើម្បីជួយសង្គ្រោះកូនតូចពីចង្កូមដ៏មុតស្រួចរបស់វា
- BY
- Oun Mey
- September 8, 2022
ឥណ្ឌា៖ យោងតាមទីភ្នាក់ងារសារព័ត៌មាន Thairath បានរាយការណ៍កាលពីថ្ងៃ ពុធ ទី៧ខែកញ្ញាថា មានស្ត្រីជនជាតិឥណ្ឌាម្នាក់ ដែលមានឈ្មោះថា Archana Chowdari បាននៅជាមួយកូនប្រុសអាយុទើបតែ ១៥ខែ នៅក្នុងវាលស្រែមួយ ក្នុងភូមិមួយ ដែលស្ថិតនៅគែមឧទ្យានជាតិ Bandhavgarh ក្នុងរដ្ឋ Madhya Pradesh ដោយកាលពីថ្ងៃអាទិត្យមុនមានសត្វខ្លាមួយក្បាលបានរត់ចេញមកពីគុម្ពឈើហើយរត់សំដៅមកកាន់កូនប្រុសនាង។
ដោយសត្វខ្លានេះបានខាំក្បាលកូនប្រុសរបស់នាង ហើយព្យាយាមទាញវាចេញទៅ ប៉ុន្តែម្តាយបានស្ទុះទៅសង្កត់ពីលើខ្លាក៏ដូចជាតស៊ូជាមួយវា ហើយក៏បានស្រែកឲ្យគេជួយ លុះប៉ុន្មាននាទីក្រោយមក មានអ្នកភូមិក្បែរនោះមួយក្រុមបានមកជួយសង្គ្រោះព្រមទាំងកាន់ឈើមួយដុំនៅក្នុងដៃ ហើយក៏អាចដេញខ្លាបានដោយជោគជ័យ។

- Share This Post:


