អាយុថ្លៃមែន! លោកយាយអាយុ ៨១ឆ្នាំម្នាក់ធ្លាក់ចូលទន្លេអស់ ៤ម៉ោងនិងហូរតាមទឹកចម្ងាយ ២០គឺឡូម៉ែត្រហើយមានសំណាងនៅរស់មានជីវិត
- BY
- Oun Mey
- September 8, 2022
ថៃ៖ លោកយាយអាយុ ៨១ឆ្នាំម្នាក់ត្រូវបានគេចាត់ទុកថាជាមនុស្សមានអាយុថ្លៃបំផុត ក្រោយរូបគាត់បានរអិលជើងធ្លាក់ចូលទៅក្នុងទឹកទន្លេអស់រយៈពេល ៤ម៉ោងនិងបានហូរតាមទឹកក្នុងចម្ងាយ ២០គីឡូម៉ែត្រ តែរូបគាត់នៅមានសំណាងអាចនៅរស់មានជីវិត។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា លោកយាយដែលមានសំណាងខ្ពស់រូបនេះមានឈ្មោះថា Ree រស់នៅក្នុងតំបន់ Ban Pom ក្រុង Phra Nakhon Si Ayutthaya ដែលតំបន់ដែលនៅជាប់នឹងមាត់ទន្លេចៅប្រាយ៉ាក្នុងប្រទេសថៃ។

- Share This Post:


