Short News

ឧត្តម​សេនីយ៍ Min Aung Hlaing ជួប​ជាមួយ​ប្រធានាធិបតី​ពូទីន ពេល​ចូលរួម​ប្រជុំ Eastern Economic Forum នភប្រទេសរុស្សី ហើយនេះ​ក៏ជា​ជំនួប​លើក​ដំបូង ចាប់តាំងពីរដ្ឋប្រហារ ទន្ទឹម​នឹង​ការ​បញ្ជាក់​ថា មីយ៉ាន់ម៉ា​កំពុង​ចាប់​ផ្តើម​ទិញ​ប្រេង​ពី​រុស្ស៊ី

BY
Oun Mey
September 8, 2022

កាលពីថ្ងៃទី ៧ ខែកញ្ញា សារព័ត៌មាន CNN បានរាយការណ៍តាមរយៈទីភ្នាក់ងារសារព័ត៌មាន RIA ដែលជាប្រព័ន្ធផ្សព្វផ្សាយរដ្ឋរុស្ស៊ីបានរាយការណ៍ថា៖ ឧត្តមសេនីយ Min Aung Hlaing មេដឹកនាំរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានបញ្ជាក់ក្នុងជំនួបជាមួយប្រធានាធិបតីវ្ល៉ាឌីមៀ ពូទីននៃប្រទេសរុស្ស៊ីថា «រដ្ឋាភិបាលមីយ៉ាន់ម៉ាកំពុងចាប់ផ្តើមទិញប្រេងឥន្ធនៈពីរុស្ស៊ី ហើយបង់ជាប្រាក់រូពី» ដោយនាវាដឹកប្រេងម៉ាស៊ូតដំបូងគេពីប្រទេសរុស្ស៊ី នឹងមកដល់ប្រទេសមីយ៉ាន់ម៉ាក្នុងរយៈពេល ២ទៅ៣ ថ្ងៃខាងមុខនេះ។

Share This Post: