Short News

កូរ៉េខាងត្បូងបានស្នើរក្នុងការបើកកិច្ចចរចាជាមួយកូរ៉េខាងជើង ដើម្បីពិភាក្សាអំពីសកម្មភាពនៃការជួបជុំគ្រួសារ សម្រាប់សមាជិកគ្រួសារដែលបានបែកពីគ្នាក្នុងអំឡុងសង្គ្រាមកូរ៉េឆ្នាំ ១៩៥០-១៩៥៣

BY
Oun Mey
September 9, 2022

យោងតាមសារព័ត៌មាន Reuters ដែលបានចុះផ្សាយកាលពីថ្ងៃទី០៨ កញ្ញា ថា៖ លោក Kwon Young-si រដ្ឋមន្ត្រីក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូង ដែលទទួលខុសត្រូវលើកិច្ចការរវាងកូរ៉េទាំងពីរ បាននិយាយថារដ្ឋាភិបាលទីក្រុងសេអ៊ូលនឹងពិចារណាលើតម្រូវការរបស់កូរ៉េខាងជើងក្នុងការកំណត់កាលបរិច្ឆេទ ទីកន្លែង របៀបវារៈ និងទម្រង់នៃកិច្ចចរចា។ លោក Kwon ក៏បានបន្តថា កូរ៉េខាងត្បូងសង្ឃឹមថា មន្ត្រីពាក់ព័ន្ធក្នុងប្រទេសកូរ៉េទាំងពីរ នឹងជួបប្រជុំគ្នាឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីពិភាក្សាដោយបើកចំហលើបញ្ហាមនុស្សធម៌ផ្សេងៗ រួមទាំងបញ្ហាសមាជិកគ្រួសារកូរ៉េដែលត្រូវបែកចេញពីសង្គ្រាមកូរ៉េ។
គួរបញ្ជាក់អោយដឹងផងដែរថា៖ ទាំង​កូរ៉េខាងជើង និង​កូរ៉េខាងត្បូង​តែងតែ​រៀបចំ​ការជួបជុំ​គ្រួសារ​សម្រាប់​សមាជិក​គ្រួសារ​ដែល​បែក​គ្នា​ទៅ​ស្នាក់​នៅ​ក្នុង​ប្រទេស​កូរ៉េខាងជើង និង​កូរ៉េខាងត្បូង​ក្នុង​អំឡុង​ថ្ងៃ​បុណ្យ​ធំៗ ប៉ុន្តែភាគច្រើននៃពួកគេត្រូវបានប្រារព្ធឡើងនៅក្នុងប្រទេសកូរ៉េខាងត្បូង ដែលបានព្យាយាមបង្កើតទំនាក់ទំនងឡើងវិញជាមួយកូរ៉េខាងជើង ក៏ដូចជាមានពិធីជប់លៀងអាហារ និងការចែកចាយរបស់របរផ្សេងៗជាដើម។

Share This Post: