Short News
កម្លាំងនគរបាលការពារព្រំដែនគោក ចុះជួយប្រជាពលរដ្ឋនៅស្រុកម៉ាឡៃដែលជនលិចដោយទឹកភ្លៀង
BY Oun Mey
September 9, 2022
ខេត្តបន្ទាយមានជ័យ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា ដោយអនុវត្តន៍តាមការណែនាំរបស់ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២ លោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៥ បានចាត់ លោកវរសេនីយ៍ទោ សួន ពេជ្រ មេបញ្ជាការរង ដឹកនាំកម្លាំងសរុប១៥ នាក់ ចុះជួយប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ និងជម្លៀសមកទីទួលសុវត្ថិភាព នៅភូមិក្បាលទំនប់ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
