កូនស្រីពៅលោក Steve Jobs បានចំអកក្រុមហ៊ុន Apple ចំៗថា iPhone 14 ស៊េរីថ្មី គ្មានអីខុសគ្នាពី iPhone 13 ឡើយ
- BY
- Oun Mey
- September 9, 2022
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Daily Mail បានឱ្យដឹងថា កូនស្រីរបស់ Steve Jobs គឺនាង Eve បានចំអកឱ្យ Apple ចំពោះការបង្ហាញ iPhone 14 ស៊េរីថ្មី ដោយការបង្ហោះអ៉ីនធឺណិត meme នៅលើបណ្ដាញសង្គមរបស់នាង។ នាង Eve Jobs ដែលមានអាយុ ២៣ឆ្នាំ បានឆ្លើយតបភ្លាមៗទៅលើការប្រកាសរបស់ក្រុមហ៊ុន Apple កាលពីថ្ងៃពុធ (ម៉ោងនៅអាមេរិក) បូករួមជាមួយនឹងរូបភាព meme មួយដែលសរសេរថា៖«ខ្ញុំអាប់ដេតពី iPhone 13 ទៅ iPhone 14 បន្ទាប់ពីការប្រកាសរបស់ Apple» ខណៈនៅក្នុងរូបភាពនោះផងដែរ គឺមានរូបមនុស្សពាក់អាវក្រឡា ហើយដៃរបស់គាត់ មានកាន់អាវក្រឡាដូចគ្នាបេះដាក់ទៅនឹងអាវដែលគាត់កំពុងពាក់។

- Share This Post:


