Short News

ម្តាយជនជាតិថៃម្នាក់ ខំតែសប្បាយចិត្តនៅពេលឃើញកូនសើចសប្បាយរហូត ក្រោយមកទើបរកឃើញថាជាអាការៈកន្ត្រាក់ដោយសារតែមានជម្ងឺដុះសាច់ក្នុងខួរក្បាលទៅវិញ

BY
Oun Mey
September 10, 2022

ថៃ៖ កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២ អ្នកសារព័ត៌មាន Thairath បានរាយការណ៍ថា ក្រោយពីមានឃ្លីបមួយដែលត្រូវបានចែករំលែកនៅលើអ៊ីនធឺណិត នៅពេលដែលគណនី TikTok របស់ម្តាយមួយរូបដែលមានឈ្មោះថា @poyautchara បានចែករំលែកវីដេអូកូនប្រុសរបស់ខ្លួន ដែលសើចមិនឈប់រួមជាមួយនឹងសារដែលបានសរសេររៀបរាប់ថា « នៅពេលដែលការសើចរបស់កូនគឺជាសំឡេងដែលយើងមិនចង់លឺតទៅទៀត ដោយសារតែ Hypothalamic Hamartoma គឺជាដុំសាច់ដែលបណ្តាលអោយមានអាការៈសើច ហើយក៏ជាប្រភពនៃដើមហេតុដែលនាំអោយការសើចនេះកើតឡើងដោយសារតែការកន្ត្រាក់នៃដុំសាច់ដែលបានដុះនៅក្នុងខួរក្បាលទៅវិញ នោះបានន័យថា កុមារនឹងសើចដោយខ្លួនឯងដោយគ្មានហេតុផល ហើយកូនរបស់ខ្ញុំ​សើច​បែប​នេះ​យូរ​មក​ហើយ ប៉ុន្តែខ្ញុំបែជាយល់ច្រឡំស្មានតែ​កូន​ជា​ក្មេង​ដែលមានអារម្មណ៍ល្អ តែតាមពិតកូនឈឺធ្ងន់សោះ»

Share This Post: