Shopee បានប្រកាសបិទការិយាល័យនៅក្នុងប្រទេសចំនួនបីនៅអាមេរិកឡាទីន ក៏ដូចជាបញ្ចប់អាជីវកម្មអាហ្សង់ទីន
- BY
- Oun Mey
- September 10, 2022
យោងតាមសារព័ត៌មាន Reuters ពីចក្រភពអង់គ្លេស បានរាយការណ៍តាមរយៈរបាយការណ៍ដែលបានដកស្រង់ចេញពី ប្រភពព័ត៌មាន ចំនួនបីទាក់ទងនឹងហេតុការណ៍ដែលក្រុមហ៊ុន C Company limited ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរីដែលដំណើរការកម្មវិធីទិញទំនិញអនឡាញក្រោមឈ្មោះថា Shopee ត្រៀមបិទការិយាល័យក្នុងស្រុករបស់ខ្លួននៅក្នុងប្រទេសចំនួនបីនៅអាមេរិកឡាទីនមានដូចជា៖ ឈីលី កូឡុំប៊ី និងម៉ិកស៊ិក ប៉ុន្តែនៅតែបម្រើក្នុងប្រទេសទាំង ៣៣ នេះដដែល ហើយនឹងបញ្ឈប់អាជីវកម្មទាំងអស់នៅក្នុងប្រទេសអាហ្សង់ទីន។ យោងតាមប្រភពព័ត៌មានទាំងបីបានបន្ថែមថា អាជីវកម្មនៅប្រេស៊ីល ដែលជាទីផ្សារសំខាន់មួយរបស់ Shopee នឹងមិនរងផលប៉ះពាល់តាមវិធីណាមួយឡើយ។

- Share This Post:


