សិល្បៈ

Miss grand ថៃ ប្រកាសយកឈុត ហនុមានប្រដាល់ថៃ ទៅប្រកួតលើឆាក Miss Grand International 2022 នៅឥណ្ឌូនេស៊ី

BY
Naren
September 10, 2022

(បាងកក)៖ កាលពីយប់ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២ ស្ថាប័ន Miss grand Thailand បានបង្ហាញឈុតតំណាងជាតិដែលបវកញ្ញារបស់ខ្លួននឹងគ្រងក្នុងពេលប្រកួតលើឆាកអន្តរជាតិ។ ដោយឈុតហនុមានប្រដាល់ថៃ Hanuman Thai boxing ត្រូវបានជ្រើសរើសជាឈុតសម្រាប់តំណាងជាតិ Miss grand Thailand 2022 យកទៅប្រកួតបវរកញ្ញា Miss Grand International ក្នុងឆ្នាំ២០២២ នេះ។

ឈុតហនុមានប្រដាល់ថៃ Hanuman Thai boxing បានច្នៃប្រឌិតប្រកបដោយ ភាពប្រណិតរួមបញ្ចូល ប្រពៃណី វប្បធម៌ សិល្បៈប្រដាល់ និងភាពទាន់សម័យ។ សូមរំលឹកថា កញ្ញា Engfa Waraha នឹងតំណាងប្រទេសថៃ ចូលរួមប្រកួតកញ្ញា Miss Grand International ក្នុងឆ្នាំ២០២២ នៅប្រទេសឥណ្ឌូនេស៊ី៕

Share This Post: