ខ្មែរណូត

ស្វែងរក

  • សិល្បៈ

    រូបភាពជាច្រើនសន្លឹកបង្ហាញសម្រស់គយគន់មិនចេះណាយ របស់កុមារី សុខ គីមហ័ង ហៅ ល្អហួស

    BY Naren September 12, 2022
    រូបភាពជាច្រើនសន្លឹកបង្ហាញសម្រស់គយគន់មិនចេះណាយ របស់កុមារី សុខ គីមហ័ង ហៅ ល្អហួស

    ដូចដែលប្រិយមិត្តបានជ្រាបរួចហើយថា កុមារី សុខ គីមហ័ង ហៅ ល្អហួស ជាក្មួយស្រីរបស់ ដេននី ក្វាន់ ដែលមានរូបសម្រស់ស្រស់សោភា និងមាននិស្ស័យខ្លាំងជាមួយនឹងវិស័យសិល្បៈ។ កុមារីរូបនេះតែងតែបង្ហាញខ្លួនជាមួយនឹងការច្រៀងចម្រៀង cover ថតសម្អាងការ និងជាពិសេសកុមារីរូបនេះថែមទាំងបង្ហាញក្តីស្រមៃរបស់ខ្លួនដែលចង់ចូលរួមប្រកួតកម្មវិធីបវកញ្ញាណាមួយ។ ជាក់ស្តែងថ្មីៗនេះ លោក គឹម សាន ជាឪពុកមា បានបង្ហាញរូបភាពជាច្រើនសន្លឹករបស់កុមារី សុខ គីមហ័ង ហៅ ល្អហួស លោករៀបរាប់ថា «សម្រស់គយគន់មិនចេះណាយ កូនស្រីល្អហួស»។

    ក្រោយពីបានបង្ហោះរូបភាពមហាជនជាច្រើនបានធ្វើការកោតសរសើរ រូបសម្រស់របស់ល្អហួស និងចង់ឱ្យកុមារីរូបនេះពង្រឹងសមត្ថភាពទាំងចំណេះដឹង ដើម្បីឱ្យកុមារីរូបនេះអាចនឹងតំណាងកម្ពុជានៅលើឆាកអន្តរជាតិក្នុងប្រកួតកម្មវិធីបវកញ្ញាណាមួយ។ សូមរំលឹកថា កុមារីល្អហួស មានអាយុ ១៣ ឆ្នាំ កម្ពស់ ១,៥៦ សង់ទីម៉ែត្រ ទម្ងន់ ៣៦ គីឡូក្រាម សម្បុរស្រអែម កើតក្នុងគ្រួសារមានកូន ៣ នាក់នៅទឹកដីខេត្តព្រះវិហារ កុមារី ល្អហួស ជាកូនពៅជាសិស្សថ្នាក់ទី៨ អាចនិយាយបាន ៣ ភាសា គឺភាសាជាតិ អង់គ្លេស និងថៃ បានយ៉ាងល្អ។ ល្អហួស មានសមត្ថភាពផ្នែកសិល្បៈខាងរបាំបុរាណខ្មែរ អាចរាំរបាំបុរាណខ្មែរបាន ៧របាំយ៉ាងស្អាត និងស្ទាត់ជំនាញ ដូចជារបាំអប្សរា របាំថ្វាយព្រះពរ របាំជូនពរ របាំនារីជាជួរ របាំឈួយឆាយ របាំភួងនារី និងរបាំនាគបួងសួង៕

    រូបភាព៖ Kim San Officiall កូនកាត់បីសាសន៍/ សំអាងការហង្ស

    Share This Post: