សិល្បៈ

ស្ងាត់ៗ! Miss World Cambodia ឆ្នាំ២០២១ ត្រូវអ្នកច្នៃម៉ូតល្បីមួយរូបអញ្ចើញជាភ្ញៀវកិត្តិយសដើរបង្ហាញម៉ូតក្នុងកម្មវិធីខូឡិកសិននៅវៀតណាម

BY
Naren
September 13, 2022

(ភ្នំពេញ)៖ កញ្ញាសារី សុវត្តី ជាបរវកញ្ញាពិភពលោកកម្ពុជាឆ្នាំ២០២១ ត្រូវអ្នកច្នៃម៉ូតល្បីនៅប្រទេសវៀតណាមលោក NTK MINH TUAN Nguyen អញ្ចើញកញ្ញាជាភ្ញៀវកិត្តិយសនឹងជាModel ដើរម៉ូតក្នុងកម្មវិធីខូឡិកសិនដ៏ពិសេសដែលមានឈ្មោះថា «INSIDE» ដែលត្រូវធ្វើឡើងនៅដើមខែតុលានេះ។

Miss World Cambodia បានសរសេររៀបរាប់ថា៖ «នាងខ្ញុំសារី សុវត្តី ជាបរវកញ្ញាពិភពលោកកម្ពុជាឆ្នាំ២០២១ មានសេចក្ដីសោមនស្សរីករាយក្នុងការជូនដំណឹងទៅកាន់អ្នកទាំងអស់គ្នាថា នាងខ្ញុំត្រូវបានអញ្ញើញជា ភ្ញៀវកិត្តិយសដើរបង្ហាញម៉ូតរួមជាមួយបវរកញ្ញាវៀតណាមជាច្រើនរូបផងដែរ ពីខាងប្រទេសវៀតណាមនៅដើមខែតុលានេះ ហើយជាខូឡិកសិនដ៏ពិសេសដែលមានឈ្មោះថា «INSIDE» ច្នៃម៉ូតដោយអ្នកឌីហ្សាញម៉ូតសំលៀកបំពាក់បវរកញ្ញាដ៏ល្បីប្រចាំប្រទេសវៀតណាម គឺលោក NTK MINH TUAN Nguyen»។ គួរបញ្ជាក់ផងដែលថាកញ្ញានឹងតំណាងអោយកម្ពុជាចូលរួមប្រកួត Miss World 2022នៅឆាប់ៗនេះហើយ តែពេលវេលានិងទីតាំងមិនទាន់កំណត់ច្បាស់នៅឡើយ៕

Share This Post: